អេហ្ស៊ីបខំប្រឹងប្រែងរៀបចំជំនួបរវាងថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន

អេហ្ស៊ីបខំប្រឹងប្រែងរៀបចំជំនួបរវាងថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbasនិងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល
លោក Benjamin Netanyahu (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២៤ ឧសភា កាសែត Yedioth Ahronoth របស់អ៊ីស្រាអ៊ែល បាន
ឲ្យដឹងថា អេហ្ស៊ីបកំពុងខំប្រឹងប្រែងរៀបចំជំនួបមួយរវាងប្រធានាធិបតីប៉ាឡេស្ទីន
លោក Mahmoud Abbas និងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu
ដោយមានការចូលរួមរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅ
ទីក្រុងគែនាពេលខាងមុខ ដើម្បីជំរុញដំណើរការចរចារសន្តិ ភាពរវាងអ៊ីស្រាអ៊ែល
និងប៉ាឡេស្ទីន។តាមកាសែតពោលខាងលើថា ប្រធានា ធិបតីអេហ្ស៊ីបលោក al-Sisi
កំពុងខំប្រឹងប្រែងជំរុញជំនួបចរចាររវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនចូលក្នុងដំណាក់
កាលថ្មី ក្នុងកាលៈទេសៈដែលការផ្ដើមគំនិតរបស់ បារាំងស្ដីអំពីការរៀបចំសន្និសីទ
អន្តរជាតិថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងប៉ារីសនាថ្ងៃទី៣០ ឧសភាត្រូវផ្អាក ហើយនាយករដ្ឋ
មន្រ្តីលោក Netanyahu បន្តបដិសេធការផ្ដើម គំនិតនេះ បើទោះបីជាលោកអះអាងថា
ត្រៀមខ្លួនជាស្រេចជួបផ្ទាល់ជាមួយ ប្រធានាធិបតីប៉ាឡេស្ទីនក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ