អេហ្ស៊ីបគណបក្ស NDP របស់អតីតប្រធានាធិបតី Mubarak ត្រូវហាមប្រជែងបោះឆ្នោត

អេហ្ស៊ីបគណបក្ស NDP របស់អតីតប្រធានាធិបតី Mubarak ត្រូវហាមប្រជែងបោះឆ្នោត - ảnh 1
អេហ្ស៊ីបគណបក្ស NDP របស់អតីតប្រធានាធិបតី Mubarak ត្រូវហាមប្រជែងបោះឆ្នោត (VOV)

Vovworld-តុលាការគែ(អេហ្ស៊ីប)អំពីបញ្ហាបន្ទាន់នាថ្ងៃទី៦ឧសភាបាន​ចេញ​សាលក្រមហាមបណ្ដាមន្ត្រីគណបក្សប្រជាធិបតេយ្យជាតិ NDP របស់អតីត
​ប្រធានាធិបតី Hosni Mubarak ប្រជែងបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី រដ្ឋសភានិងដំបន់នាពេលខាងមុខ។ សាលក្រមនេះមានន័យថាទប់ស្កាត់ឱកាស​វិលត្រឡប់មកឆាកនយោបាយរបស់មន្ត្រីគណបក្ស NDP ជាកំលាំងដែលធ្លាប់​
កាន់​អំណាចនៅអេហ្ស៊ីប។ សាលក្រមពោលខាងលើត្រូវបាននាំចេញដោយ​​
មូលហេតុ NDP ធ្លាប់អនុម័តលើមាត្រារំលោភលើរដ្ឋធម្មនុញ្ញនិងមិនអនុវត្ត​សេចក្តី​សំរេចរបស់តុលាការ។​ចៅក្រមនានាចាត់ទុកថា NDP ត្រូវបានរំសាយ​ដោយ​សាលក្រមមួយរបស់តុលាការនាដើមឆ្នាំ២០១១។ ដោយហេតុនេះការ​ដែល​គណបក្សនេះចូលរួមឆាកនយោបាយនឹងគំរាមកំហែងដល់ប្រទេសជាតិនិង​ធ្វើ​
ឲ្យប្រជាជនខឹងសម្បារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ