|
ប្រធានាធិបតីបណ្ដោះអាសន្នអេហ្ស៊ីបលោក Adly Mansour (AFP) |
Vovworld-ទីភ្នាក់ងារសារព័ត៌មានជាផ្លូវការ al Ahram របស់អេហ្ស៊ីបនាថ្ងៃទី
២០ធ្នូបានឲ្យដឹងថា ប្រធានាធិបតីបណ្ដោះអាសន្នអេហ្ស៊ីបលោក Adly Mansour នាថ្ងៃទី១៩ធ្នូបានចាប់ផ្ដើមការជួបសន្ទនាជាតិដែលទាក់ទិនដល់ការផ្លាស់ប្តូរ
ដំណើរការអន្តរកាលដោយកងទ័ពដាក់ចេញ។ តាមនោះប្រជាជនអេហ្ស៊ីបនឹង
ទៅបោះឆ្នោតក្នុងការបោះប្រជាមតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនា
ថ្ងៃទី១៤និងទី១៥មករាឆ្នាំ២០១៤ជំនួសឲ្យរដ្ឋធម្មនុញ្ញដែលបានតាក់តែងនាឆ្នាំ
ទៅមិញក្រោមរដ្ឋអំណាចរបស់អតីតប្រធានាធិបតីលោក Mohamed Morsi។ ការ
បោះប្រជាមតិលើកនេះបានចាត់ទុកជាជំហានសំខាន់សំរាប់ដំណើរការ
ប្រជាធិបតេយ្យនិងបន្ទាប់នោះគឺការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភានា
សរទៈរដូវឆ្នាំ២០១៤។ ចូលរួមការជួបសន្ទនានេះមានដំណាងរបស់ចលនាបដិវត្តន៍យុវជនគណបក្សនយោបាយនិងគណបក្សបោះឆ្នោតដោយប្រជាជន៕