អេហ្ស៊ីបជំនុំជំរះសមាជិកអង្គការភាតរៈឥស្លាមនៅតុលាការយោធា


អេហ្ស៊ីបជំនុំជំរះសមាជិកអង្គការភាតរៈឥស្លាមនៅតុលាការយោធា - ảnh 1
អេហ្ស៊ីបជំនុំជំរះសមាជិកអង្គការភាតរៈឥស្លាមនៅតុលាការយោធា (Image: VNA)

(VOVworld) – នាថ្ងៃទី ១១ មេសា អគ្គរដ្ឋអជ្ញាអេហ្ស៊ីប លោក Hisham Barakat បានសម្រេចជំនុំជំរះសមាជិកអង្គកាភាតរៈឥស្លាម (MB) ចំនួន ៦៤ នាក់នៅតុលាការ យោធាដោយការចោទប្រកាន់ភេវរកម្ម។ បណ្ដាជនចុងចោទពោលខាងលើបាន បង្កើតក្រុមប្រដាប់អាវុធនានានៅរដ្ឋធានីកែរ ទីក្រុង Alexandria  និងខេត្ត Port Said សំដៅវាយប្រហារទៅលើប្រធានតុលាការនានានិងកំលាំងសន្តិសុខក៏ដូចជាបង្ក
ស្ថានភាពអស្ថិរភាពនៅប្រទេសនេះ។ នាថ្ងៃដ៏ដែល តុលាការអេហ្ស៊ីបមួយបាន
ចេញសាលក្រមប្រហារជីវិតមេដឹកនាំជាន់ខ្ពស់នៃ MB លោក Mohamed Badie
និងសមាជិកជាន់ខ្ពស់នៃអង្គការនេះចំនួន ១៣ នាក់ទៀតដោយបទបណ្ដាល
អំពើហឹង្សារនិងធ្វើអស្ថិរភាពសន្តិសុខជាតិនៅប្រទេសអាហ្វ្រិកខាងជើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ