|
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi (រូបថត៖AFP/Vietnamplus) |
(VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នាថ្ងៃទី៥ កញ្ញា បាន
មានជំនួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ានលោក Le Luong Minh។នៅទីនេះ
លោក Le Luong Minh បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អេហ្ស៊ីប
ក្នុងការជំរុញទំនាក់ទំនងដ៏ល្អជាមួយប្រទេសអាស៊ាននានា និងការ ខិតជិតមកគ្នា
យ៉ាងទូលំទូលាយអំពីកាទូតក្នុងតំបន់អាស៊ីអាគ្នេយ៍។លោក Le Luong Minh បាន
សង្កត់ធ្ងន់ថា អាស៊ានកំពុងបន្តខំប្រឹងប្រែងដើម្បីសំរេចផែនការ របស់ខ្លួនហើយ
កត្តាមួយក្នុងចំណោមកត្តាសំខាន់នោះគឺបើកទូលាយទំនាក់ទំនងការទូតរបស់
អាស៊ានជាមួយដៃគូថ្មីនិងកំពុងរីកចម្រើននៅទ្វីបអាហ្វ្រិកក៏ ដូចជាមជ្ឈឹមបូព៌ា។
ភាគីទាំងពីរបានឯកភាព នឹងបន្តស្វែងយល់ក៏ដូចជាសហប្រតិ បតិ្តការយ៉ាងស្អិត
រមួតថែមទៀតក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌និងសន្តិសុខ ក្នុងនោះមានការ
តស៊ូប្រឆាំងលិទ្ធិភេរវកម្មនិងអំពើហឹង្សាទៀតផង៕