អេហ្សីបដាក់ពង្រាយកំលាំងសន្តិសុខនឹងសំភារះសឹកធុនធ្ងន់នៅឧបទ្វីប Xinai

អេហ្សីបដាក់ពង្រាយកំលាំងសន្តិសុខនឹងសំភារះសឹកធុនធ្ងន់នៅឧបទ្វីប Xinai  - ảnh 1
​កំលាំងអេហ្សីប​បានបញ្ជូនទៅកាន់​ឧបទ្វីប Xi Nai (Image: Internet)
Vov- រដ្ឋាភិបាលអេហ្សីប​ទើបនឹង​ដាក់ពង្រាយកំលាំងសន្តិសុខធំ​នឹងសំភារះសឹក
ធុនធ្ងន់​នៅ​ឧបទ្វីប Xinai ក្នុងយុទ្ធនាការបោសសំអាតពូកជនប្រដាប់អាវុងឥស្លាមនៅ
ក្នុងតំបន់ ដែលកើតមានការវាយប្រហារនាចុងសប្តហ៏កន្លងទៅ ធ្វើឲ្យទាហានការពារ
ព្រំដែន ប្រទេសនេះចំនួន​១៦នាក់ត្រូវស្លាប់។កងទ័ពអេហ្សីបក៏ឲ្យដឹងដែរថា៖យុទ្ធនា
ការនេះ នឹងបានអនុវត្តរហូតមកដល់ពេលដែលបំផ្លាញចោលទាំងស្រុងបណ្តាទីជម្រក
របស់ពួកជនប្រដាប់អាវុធនៅទីនេះ។ ក្នុងថ្ងៃដដែល ​រដ្ឋាភិបាលអ៊ីស្រាអែល​យល់ព្រម
ឲ្យអេហ្សីប​បញ្ជូនឧទ្ធម្ភាគចក្រ យោធាទៅកាន់​   Xinai ដែរ។នៅតំបន់  Gaza​ មេដឹកនាំ
ចលនាឥស្លាមប្រដាប់អាវុធ  Hamas​លោក Ismail Haniyeh ​អះអាងថា៖​ Hamasគាំទ្រ​​
អេហ្សីប ធ្វើអង្កេតអំពីការវាយ ប្រហារ​នៅXinai ។លោកក៏បដិសេធព័ត៍មានដែលថា៖បណ្តាជនប្រដាប់អាវុធប៉ាឡេស្ទីន ចូលរួមការវាយប្រហារនេះ ព្រមទាំងសង្កត់ធ្ងន់ថា៖
គោលដៅ របស់ពួកឈរនៅខាងក្រោយការវាយប្រហារនេះគឺធ្វើឲ្យរិតបណ្តឹងថែម
ទៀតការហ៊ុំព័ទ្ធរបស់អ៊ីស្រាអែល​​ចំពោះតំបន់Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ