អេហ្ស៊ីបទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣០ ម៉ឺននាក់

(VOVWORLD) - យោងតាមទិន្នន័យពីសម្ព័ន្ធសមាគមសហគ្រិនវ័យក្មេងអេហ្ស៊ីបានឲ្យដឹងថា នាបច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាង ៣០ ម៉ឺននាក់មកពីប្រទេសជិត ២០ បានធ្វើដំណើរកំសាន្តមកអេហ្ស៊ីប។
អេហ្ស៊ីបទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣០ ម៉ឺននាក់ - ảnh 1 រូបងត៖ CNN

ចាប់តាំងពីពេលបើកជើងហោះ ហើរអន្តរជាតិឡើងវិញ ពីខែកក្កដាឆ្នាំ ២០២០ មក ផ្នែកទេសចរណ៍អេហ្ស៊ីប កំពុងតែមានសញ្ញាស្ដារឡើងវិញ យ៉ាងវិជ្ជមាន។ យោងតាមទិន្នន័យ ពីសម្ព័ន្ធសមាគមសហគ្រិនវ័យក្មេងអេហ្ស៊ីបានឲ្យដឹងថា នា បច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាង ៣០ ម៉ឺននាក់មកពីប្រទេសជិត ២០ បានធ្វើដំណើរកំសាន្តមកអេហ្ស៊ីប ដើម្បីទស្សនានិងសម្រាកលំហែរកាយ ចាប់តាំងពីពេលប្រទេសនេះបានបើកជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយរយៈពេលជាង ៣ ខែ ផ្អាកសកម្មភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ