អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី

អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី  - ảnh 1
អេហ្ស៊ីបនិង អ.ស.ប. គាំទ្ររាល់ការខំប្រឹងប្រែងសន្តិភាពនៅលីប៊ី (VNA)


(VOVworld) – អគ្គសេនាធិការកងទ័ពអេហ្ស៊ីប ឧត្តមសេនីយ៍ទោ Moahmoud
 Hegazy និងបេសកជនពិសេស​ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក
Martin Kobler នាថ្ងៃទី ១៩ មិនា បានពិភាក្សាអំពីការខំប្រឹងប្រែងនាពេលថ្មីៗ
នេះសំដៅ ទទួលបាន​ការឯកភាពរវាងភាគីនានានៅលីប៊ីស្តីអំពីដំណើរការ
សន្តិភាពមួយ។ ក្នុងសេចក្តីប្រកាសនោះកងទ័ពអេហ្ស៊ីបបានឲ្យដឹងថា៖ ក្នុង
ការចរចារនៅរដ្ឋធានី គែរថ្នាក់ដឹកនាំទាំងពីររូបពោលខាងលើបានពិនិត្យ
មើលលទ្ធផលនៃកិច្ចប្រជុំនា ពេលថ្មីៗនេះរវាងភាគីនានានៅលីប៊ី។ ភាគីទាំង
ពីរបានស្វាគមន៍លទ្ធផលនៃកិច្ច ប្រជុំរបស់ក្រុមចតុភាគីរួមមាន៖ អ.ស.ប.
សហភាពអឺរ៉ុប (EU) សម្ព័ន្ធភាពអារ៉ាប់ (AL) និងសហភាពអាហ្វ្រិក (AU)
ដែលទើបនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ មិនា កន្លងទៅនៅទីក្រុងគែរ។​ លោក
Hegazy និងលោក Kobler ក៏បានឲ្យដឹងថែម ទៀតថា៖ គោលដៅនៃការខំ
ប្រឹងប្រែងការទូតរបស់អេហ្ស៊ីបនិង អ.ស.ប. នឹងជួយ ឧបត្ថម្ភប្រជាពល
រដ្ឋលីប៊ីសម្រេចដំណាក់កាលអន្តរកាលបច្ចុប្បន្នដើម្បីជំនះពុះ ពារលើការ
គំរាមកំហែងភេវរកម្ម។ លោក Martin Kobler ក៏បានអំពាវនាវឲ្យមានការ
ខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅដោះស្រាយវិបត្តិនៅប្រទេស
អាហ្វ្រិក ខាងជើងនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ