អេហ្ស៊ីបនឹងដំណើរការបោះឆ្នោតប្រធានាធិបតីមុនពេលរៀបចំការបោះឆ្នោតរដ្ឋសភា

អេហ្ស៊ីបនឹងដំណើរការបោះឆ្នោតប្រធានាធិបតីមុនពេលរៀបចំការបោះឆ្នោតរដ្ឋសភា - ảnh 1
ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៦ មករា ក្នុងសេចក្តីថ្លែងការដែលបាននាំចេញលើ
កាណល់ទូរទស្ស​ន៍ ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour
បានឲ្យដឹងថា៖ ប្រទេសនេះនឹងដំណើរការបោះឆ្នោតប្រធានាធិបតីមុនពេល
រៀបចំ ការបោះឆ្នោតរដ្ឋសភា។ មុននោះ​ តាមរដ្ឋធម្មនុញ្ញថ្មីដែលទើបនឹងបាន
អនុម័តលើ នាថ្ងៃទី ១៤ និងទី ១៥ មករា កន្លងមក ការបោះឆ្នោតប្រធានាធិបតី
និងការបោះ ឆ្នោតរដ្ឋសភានឹងត្រូវរៀបចំក្នុងរយៈពេល ៦ ខែ បន្ទាប់ពីរដ្ឋធម្មនុញ្ញ
ថ្មីត្រូវបានអនុម័តនិងប្រធានាធិបតីបណ្តោះអាសន្ន Adly Mansour មានសិទ្ធិ
សម្រេចរបៀប រៀបចំរាល់ការបោះឆ្នោតពោលខាងលើ។ សាធារណៈមតិបាន
ចាត់ទុកថា៖ សេចក្តីប្រកាសរបស់លោក Adly Mansour គឺជាការផ្លាស់ប្តូរនិតិវិធី
សំដៅបង្ក លក្ខណៈងាយស្រួលសំរាប់រដ្ឋមន្ត្រីក្រសួងការពារប្រទេសអេហ្ស៊ីប
លោក Abdel Fattah El Sisi ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ