អេហ្ស៊ីបនិងប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ

(VOVWORLD) - នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានជួបចរចារជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas នៅរដ្ឋធានីគែរ ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានប្រមូលផ្តុំពិភាក្សាអំពីការខំ ប្រឹងប្រែងថ្មីបំផុតសំដៅស្តារឡើងវិញដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ 
អេហ្ស៊ីបនិងប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ - ảnh 1 អេហ្ស៊ីបនិងប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ

(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានជួបចរចារជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas នៅរដ្ឋធានីគែរ ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានប្រមូលផ្តុំពិភាក្សាអំពីការខំ ប្រឹងប្រែងថ្មីបំផុតសំដៅស្តារឡើងវិញដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់អេហ្ស៊ីបក្នុងការស្វែងរកដំណោះ ស្រាយសមភាពនិងលើគ្រប់ជ្រុងជ្រោយមួយដែលអាចធានាឲ្យបានសិទ្ធិរបស់ ប្រជាពលរដ្ឋប៉ាឡេស្ទីន សំដៅបង្កើតឡើងរដ្ឋឯករាជ្យមួយ ក្នុងនោះ ទីក្រុង Jerusalem ខាងកើតនឹងជារដ្ឋធានី។ រីឯខ្លួនវិញ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជូនដំណឹងអំពីការខំប្រឹងប្រែងថ្មីបំផុតសំដៅប្រមូលផ្តុំការ គាំទ្ររបស់សហគមន៍អន្តរជាតិចំពោះវិធានការរដ្ឋចំនួនពីរ។ ប្រធានាធិបតី ប៉ាឡេស្ទីនក៏បានរំលឹកឡើងវិញការខំប្រឹងប្រែងលេចធ្លោរបស់អាមេរិកក្នុងការ ស្តារឡើងវិញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ