អេហ្ស៊ីបនិងប៉ាឡេស្ទីនស្វែងរកវិធីសាស្ត្រស្តារដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ

(VOVWORLD) - នាថ្ងៃទី ៦ វិច្ឆិកា ប្រធានាធិបតីអេស្ស៊ីប លោក Abdel Fattah el-Sisi បានជួបចរចារជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas នៅខាងក្រៅ វេទិកាយុវជនពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh អេហ្ស៊ីប៊ ។ 
អេហ្ស៊ីបនិងប៉ាឡេស្ទីនស្វែងរកវិធីសាស្ត្រស្តារដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ - ảnh 1 អេហ្ស៊ីបនិងប៉ាឡេស្ទីនស្វែងរកវិធីសាស្ត្រស្តារដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា ប្រធានាធិបតីអេស្ស៊ីប លោក Abdel Fattah el-Sisi បានជួបចរចារជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas នៅខាងក្រៅ វេទិកាយុវជនពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh អេហ្ស៊ីប៊ ។ សេចក្តីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងថា៖ លោក El-Sisi បានសង្កត់ធ្ងន់ថា៖ ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងគែរគឺសំដៅស្តារការចរចាររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែលឡើងវិញសំដៅទទួលបានដំណោះស្រាយយុត្តិធម៌ដែលធានាសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនអំពីប្រទេសឯករាជ្យមួយដែលមានខ្សែព្រំដែនឆ្នាំ ១៩៦៧ និងរដ្ឋធានីនៅប៉ែកខាងកើតទីក្រុង Jerusalem។ ប្រធានាធិបតីអេហ្ស៊ីបក៏បានសង្កត់ធ្ងន់ថែមទៀតទៅលើភាពចាំបាច់បន្តដំណើរបង្រួបបង្រួម។ រីឯខ្លួនវិញ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសង្ឃឹមថា៖ ការខំប្រឹងប្រែងបង្រួបបង្រួមក្នុងមហាផ្ទៃប្រទេសប៉ាឡេស្ទីននឹងជួយជំរុញយ៉ាងខ្លាំងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាររវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ