អេហ្ស៊ីបនឹងរៀបចំសន្និសីទបណ្ដាប្រទេសផ្តល់ជំនួយសំរាប់តំបន់ Gaza


អេហ្ស៊ីបនឹងរៀបចំសន្និសីទបណ្ដាប្រទេសផ្តល់ជំនួយសំរាប់តំបន់ Gaza  - ảnh 1
អេហ្ស៊ីបនឹងរៀបចំសន្និសីទបណ្ដាប្រទេសផ្តល់ជំនួយសំរាប់តំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ តុលា អេហ្ស៊ីបបានឲ្យដឹងថា៖ សន្និសីទបណ្ដាប្រទេសផ្តល់ ជំនួយសំដៅសាងសង់តំបន់ Gaza ឡើងវិញនឹងត្រូវបានរៀបចំឡើងនៅរដ្ឋធានីគែរ
នាថ្ងៃទី ១២ តុលា ខាងមុខ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងចូលរួមសន្និសីទលើកនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយមុននេះ រដ្ឋអំណាច
ប៉ាឡេស្ទីនបាននាំចេញកញ្ចប់ជំនួយដែលមានតំលៃ ៤ ពាន់លានដុល្លាអាមេរិក
ក្នុងនោះ ប្រាក់ចំនួន ១,៩ ពាន់លានដុល្លាអាមេរិកនឹងត្រូវបានប្រើប្រាស់ក្នុងការស្តារ
សកម្មភាពផលិតកម្មអាជីវកម្មនិងការកែលំអរជីវភាពរស់នៅរបស់ប្រជាជននៅតំបន់
Gaza ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ