អេហ្ស៊ីបនិងរុស្ស៊ីក្លាយជាដៃគូមានទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) -នាថ្ងៃទី១៧ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សា ជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីបញ្ហាច្រើនក្នុងតំបន់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi |
បន្ទាប់ពីជំនួបពិភក្សានេះ លោក Vladimir Putin និង លោក Abdel Fattah El-Sisi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តនិងភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយ។ នេះគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការខ្ពស់បំផុតរវាង ប្រទេសទាំងពីរ។ អ្នកជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថាឯកសារនេះមិនត្រឹមតែគូសសញ្ញាអំពីការបង្កើនទំនាក់ទំនងទ្វេភាគីនិងភាពជាដៃគូរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដាក់ចេញនូវ ភារកិច្ចជា ច្រើនថែមទៀតដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនិងអភិវឌ្ឍន៍សហប្រតិបត្តិការលើ គ្រប់ជ្រុងជ្រោយនាពេលអនាគតទៀតផង។
ក្រៅពីកិច្ចព្រមព្រៀងខាងលើនេះដែររដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov Sameh ក៏បានចុះ ហត្ថលេខាលើអនុស្សរណៈស្តីពីការពិគ្រោះយោបល់នយោបាយជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរផងដែរ៕