អេហ្ស៊ីបនិងហ្ស៊កដានីសហការជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន

អេហ្ស៊ីបនិងហ្ស៊កដានីសហការជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីន - ảnh 1
រដ្ឋមន្រ្តី ការបរទេសប្រទេសម្ចាស់ផ្ទះលោក Sameh Shoukry (ខាងឆ្វេង) និង
សមភាគីហ្ស៊កដានី លោក Ayman Al-Safadi​ នៅជំនួបមួយកាលពីខែកុម្ភៈឆ្នាំ២០១៧ (រូបថត៖Getty)

(VOVworld) - អេហ្ស៊ីបនិងហ្ស៊កដានីកំពុងសហប្រតិបតិ្តការជាមួយរដ្ឋអំណាច
ប៉ាឡេស្ទីនដើម្បីជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនដោយមានរដ្ឋធានីជា Jerusalem ខាង
កើត។នៅក្នុងសន្និសីទកាសែតរួមនាថ្ងៃទី១៦ មិនា នៅទីក្រុង Cairo រដ្ឋមន្រ្តីការបរ
ទេសប្រទេសម្ចាស់ផ្ទះលោក Sameh Shoukry និងសមភាគីហ្ស៊កដានីលោក Ayman
 Al-Safadi ឲ្យដឹងថា ដំណោះស្រាយរដ្ឋចំនួន២សំដៅដោះស្រាយ វិបត្តិនៅមជ្ឈឹម
បូព៌ារវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនគឺជាផ្លូវតែមួយគត់ដែលនាំមកនូវសន្តិភាពនិង
ស្ថិរភាពនៅតំបន់។អ្នកការទូតទាំងពីររូបនេះសន្យាថា នឹងជំរុញការ ខំប្រឹងប្រែង
សំដៅបង្កើតរដ្ឋប៉ាឡេស្ទីន ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រការ
កសាងតំបន់ Gaza ឡើងវិញ ក៏ដូចជាជួយឧបត្ថម្ភជនក្រីក្រ ប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ