អេហ្ស៊ីបនិងអ៊ីស្រាអែលយល់ព្រមបន្តការសម្របសម្រួលលើដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសទាំងពីររូបក៏បានពិភាក្សាគ្នាអំពីវិធានការនានាដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការស្ថាបនាតំបន់ហ្គាហ្សាឡើងវិញនាពេលខាងមុខ។ 
អេហ្ស៊ីបនិងអ៊ីស្រាអែលយល់ព្រមបន្តការសម្របសម្រួលលើដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងអ៊ីស្រាអែលពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងស្ថានការណ៍នៅតំពន់ហ្កាហ្សា  (រូបថត៖ Ahramonline)

នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងគែរ នាថ្ងៃទី ៣០ ខែឧសភា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីអ៊ីស្រាអែលលោក Gabi Ashkenazi បានព្រមព្រៀងបន្តការសម្រសម្រួលរវាងប្រទេសទាំងពីរជាមួយប៉ាឡេស្ទីន ដើម្បីស្វែងរកមធ្យោបាយបំបែកភាពជាប់គាំងនាបច្ចុប្បន្ន នៃដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ រដ្ឋមន្រ្តីការបរទេសទាំងពីររូបក៏បានពិភាក្សាគ្នាអំពីវិធានការនានាដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ថាបនាតំបន់ហ្គាហ្សាឡើងវិញនាពេលខាងមុខ។ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El Sisi បានប្រកាសថា នឹងត្រៀមថវិកាចំនួន ៥០០ លានដុល្លារដើម្បីសាងសង់តំបន់ហ្គាហ្សាឡើងវិញ។

មុននេះ នាយកស្ថាប័នស៊ើបការណ៍ជាតិរបស់អេហ្ស៊ីប លោក Abbas Kamel បានដឹកនាំគណៈ ប្រតិភូសន្តិសុខទៅកាន់អ៊ីស្រាអែលនិងតំបន់នានារបស់ប៉ាឡេស្ទីនដើម្បីពិភាក្សារកវិធី ពង្រឹង បទឈប់បាញ់។ លោក Abbas Kamel បានផ្ញើសាររបស់ប្រធានាធិបតី Abdel Fattah El Sisi ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ដែលបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុងគែរចំពោះប្រជាជនប៉ាឡេស្ទីន។

សូមគូសបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងហាម៉ាសដែលឧបត្ថម្ភដោយអេហ្ស៊ីប បានចាប់ផ្តើមនៅថ្ងៃទី ២១ ខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃជាប់ៗគ្នា រវាងភាគីទាំងពីរ ដែលបានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៤៨ នាក់និងអ៊ីស្រាអែល ១២ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ