អេហ្ស៊ីបបើកច្រកទ្វារព្រំដែនជាមួយតំបន់ហ្គាហ្សាក្នុងរយៈពេល៣ថ្ងៃ

អេហ្ស៊ីបបើកច្រកទ្វារព្រំដែនជាមួយតំបន់ហ្គាហ្សាក្នុងរយៈពេល៣ថ្ងៃ - ảnh 1
អេហ្ស៊ីបបើកច្រកទ្វារព្រំដែនជាមួយតំបន់ហ្គាហ្សាក្នុងរយៈពេល៣ថ្ងៃ
(រូបថតៈAFP/TTXVN )

(VOVworld)-នាថ្ងៃទី១៣មិថុនា អាជ្ញាធរអេហ្ស៊ីបបានបើកច្រកទ្វា Rafah ជាប់ ព្រំដែនជាមួយតំបន់ហ្គាហ្សាក្នុងរយៈពេល៣ថ្ងៃ។ នេះជាលើកដំបូងដែលជន ប៉ាឡេស្ទីនមានសិទ្ធិធ្វើដំណើរទៅវិញទៅមកឆ្លងព្រំដែននេះ ក្នុងអំឡុង៣ខេ
កន្លងមក។ ប៉ុន្តែមានតែអ្នកជំងឺ អ្នកកាន់លិខិតឆ្លងដែនបរទេស និស្សិត និងជន
ប៉ាឡេស្ទីនមាន ទិដ្ឋាការទើបនឹងបានឆ្លងផងដែរ។ ការដែលប្រទេសនេះបើក
ច្រកទ្វាព្រំដែ​ន ត្រូវបានចាត់ទុកជាសញ្ញាវឌ្ឍន៍ភាពក្នុងទំនាក់ទំនងរវាងក្រុងគែ ជាមួយចលនាហាម៉ាសក្រោយរយៈពេល២ឆ្នាំកើតមានឡើងភាពតានតឹង។
Rafah  ជាច្រកទ្វាព្រំដែនទៅកាន់បរទេសតែមួយគត់របស់ប្រជាជនហ្គាហ្សា
ប៉ុន្តេ អ៊ីស្រាអ៊ែលបានដាក់បទហ៊ុំព័ទ្ធចាប់តាំងពីឆ្នាំ២០០៧ ខណៈដែលចលនា
ហាម៉ាស ទន្ទ្រានកាន់កាប់តំបន់នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ