អេហ្ស៊ីបបង្កើនសន្តិសុខក្នុងការជំនុំជុំរះលោក Mohamed Morsi

អេហ្ស៊ីបបង្កើនសន្តិសុខក្នុងការជំនុំជុំរះលោក Mohamed Morsi - ảnh 1
អតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohamed Morsi (Image: Vietnam+)

(VOVworld) – ក្រសួងមហាផ្ទៃអេហ្ស៊ីបបានដាក់ពង្រាយប៉ូលីសចំនួន ២ ម៉ឺន នាក់ដើម្បីធានាសន្តិសុខសំរាប់ការជំនុំជំរះទោសអតីតប្រធានាធិបតីនៃប្រទេស
នេះ លោក Mohamed Morsi និងថ្នក់ដឹកនាំនៃអង្គការភាតរៈឥស្លាម (MB) ចំនួន
១៤ នាក់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៨ មករា។ កំលាំងប៉ូលីសក៏ត្រូវបាន
បង្កើននៅតំបន់ជាយរដ្ឋធានីកែក្នុងកាលៈទេសៈអស្ថិរភាពកំពុងឡើងជណ្តើរ។ ក្នុងករណីតុលាការកាត់ទោស លោក Morsi ត្រូវប្រឈមមុខនឹងសាលក្រម
ជាប់គុកអស់មួយជីវិត ឬ ប្រហាជីវិត។ ការជំនុំជំរះលើកទី ១ បានប្រព្រឹត្តទៅ
នាថ្ងៃទី ៤ វិច្ឆិការ ឆ្នាំ ២០១៣។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត គណៈ
កម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមអេហ្ស៊ីប (SEC) បានឲ្យដឹងថា​៖ ចាប់ពីថ្ងៃ
ទី ៨ ដល់ទី ១២ មករា អ្នកបោះឆ្នោត អាហ្ស៊ីបនៅឯបរទេសចំនួន ៦៨១ ពាន់
នាក់បានចាប់ផ្តើមទៅបោះឆ្នោតអំពីរដ្ឋធម្មនុញ្ញថ្មី។ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥
មករា អ្នកបោះឆ្នោតអេហ្ស៊ីបចំនួន ៥៤ លាននាក់ក្នុងចំណោម ៨៥ លាននាក់
នឹងចូលរួមការស្ទង់មតិ។ អង្គការក្រៅរដ្ឋាភិបាលក្នុង​ប្រទេស (NGO) ចំនួន ៤
និង  NGO បរទេសចំនួន ៧ នឹងត្រួតពិនិត្យការ​ស្ទង់មតិនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ