អេហ្ស៊ីបបង្កើនសន្តិសុខសំរាប់សន្និសីទសេដ្ឋកិច្ច Sharm el Sheikh
|
អេហ្ស៊ីបបង្កើនសន្តិសុខសំរាប់សន្និសីទសេដ្ឋកិច្ច Sharm el Sheikh (AFP) |
Vovworld-អេហ្ស៊ីបបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នសន្តិសុខខ្ពស់មុន
នឹងសន្និសីទសេដ្ឋកិច្ចធំៗដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់១៥មិនា
នៅដំបន់សំរាកលំហែកាយល្បីឈ្មោះ Sharm el Sheikh។ រដ្ឋអំណាចអេហ្ស៊ីបបាន
ដាក់ពង្រាយមន្ត្រីសន្តិសុខចំនួន៤ពាន់នាក់ ទន្ទឹមនឹងនោះបង្កើនបរិមាណប៉ុស្តិ
ត្រួតពិនិត្យនិងប្រព័ន្ធត្រួតពិនិត្យសន្តិសុខទំនើបនៅ Sharm el Sheikh។
តាមគណៈចាត់តាំងថាសន្និសិទសេដ្ឋកិច្ច Sharm el Sheikh នឹងទាក់ទាញការ
ចូលរួមរបស់គណៈប្រតិភូជាង៩០ក្នុងនោះមានគណៈប្រតិភូជាន់ខ្ពស់ចំនួន២៥ពី
ប្រទេសអង្គការអន្តរជាតិនិងដំបន់ជាច្រើនរួមជាមួយវិនិយោគិនបរទេសរាប់ពាន់
នាក់។ នៅព្រឹត្តិការណ៍នេះ រដ្ឋអំណាចអេហ្ស៊ីបសង្ឃឹមទាក់ទាញបានចំនួនប្រាក់
ពី១០ដល់១២ពាន់លានដុល្លារអាមេរិកវិនិយោគទៅលើគំរោងការធំៗរាប់សិប
សំដៅស្ដារខឿនសេដ្ឋកិច្ចជាតិបន្ទាប់ពីរយៈពេល៤ឆ្នាំអស្ថិរភាពនយោបាយនិង
សន្តិសុខ៕