អេហ្ស៊ីប៖បណ្ដាបាតុកម្មរបស់និស្សិតគាំទ្រលោកMorsi ត្រូវបានរីករាលដាល

អេហ្ស៊ីប៖បណ្ដាបាតុកម្មរបស់និស្សិតគាំទ្រលោកMorsi ត្រូវបានរីករាលដាល - ảnh 1
បណ្ដាបាតុកម្មរបស់និស្សិតគាំទ្រលោកMorsi ត្រូវបានរីករាលដាល (VOV)

(VOV)_ប៉ូលីសអេហ្ស៊ីបបានបាញ់ឧស្ម័នចំហាយហិន ដើម្បីរំសាយការដើរដង្ហែរ
ក្បួនរបស់និស្សិត នៅទីក្រុងគែ ក្នុងកាលះទេសះដែលរលកបាតុកម្មគាំទ្រអតីតប្រធា
នាធិបតី Mohamed Morsi កាន់​តែរីករាលដាលនៅបណ្ដាមហាវិទ្យាល័យ។ និស្សិតរាប់
ពាន់នាក់ របស់មហា​វិទ្យាល័យ Al – Azharr និងមូលដ្ឋានមួយទៀតនៃវិហារ Al – Azharr
 ដ៏មាន​​ឥទ្ធិពលបំផុតនៃសាសនាឥស្លាម នៅអេហ្ស៊ីបបានរៀបចំការដង្ហែរក្បួន បិទ វិថីសំខាន់មួយចំនួនដែលតភ្ជាប់ជាមួយព្រលានយន្តហោះអន្តរជាតិគែ ទាមទាផ្តួល
រំលំរដ្ឋអំណាចយោធា និងស្ដាតំណែងអោយលោក Morsi ឡើងវិញ។ អ្នកប្រមុខស្ថាប័ន ជួយសង្គ្រោះអេហ្ស៊ីប លោក Ahmed El – Anassary បានអោយដឹងថា៖ បានមានមនុស្ស
ចំនួន ៣នាក់ត្រូវរងរបួស​ ក្នុងបណ្ដាការធ្វើបាតុកម្ម នាថ្ងៃទី២៨តុលានេះដែរ។

          ក្នុងព្រឹត្តិការណ៍ផ្សេងទៀត សម្ព័ន្ធជាតិគាំទ្រភាព​ស្រប​ច្បាប់ ដឹកនាំដោយ ​MB
បាន​ប្រមូលផ្តុំគណបក្សនិង​ចលនាឥ​ស្លាមចំនួន៣៤ សមដៅគាំទ្រ​លោក Morsi ​នៅ
បន្តរៀបចំ​សកម្មភាព​តស៊ូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ