អេហ្ស៊ីបបានចេញបទបញ្ជាចាប់ឃុំខ្លួនប្រធានជាន់ខ្ពស់របស់អង្គការភាតរៈឥស្លាម
|
ខុទ្ទកាល័យរដ្ឋអាជ្ញាអេហ្ស៊ីបបានចេញ បទបញ្ជាចាប់ឃុំខ្លួនប្រធានជាន់ខ្ពស់របស់អង្គការភាតរៈឥស្លាម លោក Mohamed Baide (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១០ កក្កដា ខុទ្ទកាល័យរដ្ឋអាជ្ញាអេហ្ស៊ីបបានចេញបទបញ្ជាចាប់
ឃុំខ្លួនប្រធានជាន់ខ្ពស់របស់អង្គការភាតរៈឥស្លាម លោក Mohamed Baide ដែលទាក់ទិន
ដល់ការបង្កើតស្ថានភាពអំពើហឹង្សាធ្វើឲ្យមនុស្សចំនួន ៥៥ នាក់ត្រូវស្លាប់ នាថ្ងៃទី ៨
កក្កដា កន្លងមក នៅខាងក្រៅទីស្នាក់ការកងកំលាំងការពារសាធារណៈរដ្ឋនៅទីក្រុងកែ។ ក្នុងពេលនោះ អ្នកនាំពាក្យនៃអង្គការភាតរៈឥស្លាម លោក Gehad El-Haddad បានចាត់ទុក
ថា៖ ការចោទ ប្រកាន់រតម្រង់ទៅលើអ្នកដឹកនាំ Mohamed Baide រួមជាមួយនាទីជាន់ខ្ពស់ ផ្សេងៗរបស់អង្គការនេះគឺឧបាយកលនៃរដ្ឋាអំណាចបណ្តោះអាសន្នសំដៅបែកបាក
មនុស្សរាប់ពាន់នាក់ដែលគាំទ្រអង្គការនេះនិងប្រធានាធិបតី Mohamed Morsi។ នាថ្ងៃដ៏
ដែល “សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់” ដឹកនាំដោយអង្គការភាតរៈឥស្លាមបាន
ចាប់ផ្តើមការធ្វើបាតុកម្មទ្រង់ទ្រាយធំ នាថ្ងៃទី ១២ កក្កដា ខាងមុខ នៅទីក្រុងកែ សំដៅ
ប្រឆាំងជំទាស់រដ្ឋាភិបាលបណ្តោះអាសន្ន។ ក្នុងព្រឹត្តិការទាក់ទិកមួយទៀត នាថ្ងៃដ៏ដែល ស្ថាប័នរដ្ឋអាជ្ញអេហ្ស៊ីបបានចោទប្រកាន់មុខសញ្ញាចំនួន ២ រយ នាក់ដែលទាក់ទិនដល់
ការប៉ះទង្កិចនៅខាងក្រៅទីស្នាក់ការកងកំលាំងការពារសាធារណៈរដ្ឋ នាថ្ងៃ ទី ៨ កក្កដា
កន្លងមក៕