អេហ្ស៊ីបផ្តល់អាជ្ញាប័ណ្ណស្តីពីការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក (Sinovac) របស់ចិនជាបន្ទាន់
(VOVWORLD) - រហូតមកដល់ពេលនេះ អេហ្ស៊ីបផ្តល់អាជ្ញាប័ណ្ណ និងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនឱសថ Sinopharm (ចិន) និង Astrazeneca (អង់គ្លេស)។
អេហ្ស៊ីបផ្តល់អាជ្ញាប័ណ្ណស្តីពីការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក (Sinovac) របស់ចិនជាបន្ទាន់ (រូបថត៖ VNA) |
ទីភ្នាក់ងារនគ្រប់គ្រងឱសថអេហ្ស៊ីបកាលពីថ្ងៃទី ២៦ ខែមេសាបានប្រកាសថាបាន ផ្តល់អាជ្ញាប័ណ្ណស្តីពីការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក (Sinovac) បង្ការជំងឺកូវីដ-១៩ របស់ ចិនជាបន្ទាន់។
រហូតមកដល់ពេលនេះ អេហ្ស៊ីបផ្តល់អាជ្ញាប័ណ្ណ និងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនឱសថ Sinopharm (ចិន) និង Astrazeneca (អង់គ្លេស)។ ប្រទេសអេហ្ស៊ីប ក៏បានឲ្យដឹងថាកំពុងត្រៀមខ្លួនផលិតវ៉ាក់សាំង Sinovac រហូតដល់ ៨០ លានដូសនៅក្នុងប្រទេសផងដែរ។ លើសពីនេះទៀត អេហ្ស៊ីបក៏បានផ្តល់អាជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំងរុស្ស៊ី Sputnik-V ផងដែរ៕