អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន

អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន  - ảnh 1
អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន (Image: VOV)


(VOVworld) – នាថ្ងៃទី ៤ មិថុនា នៅទីក្រុងកែរ ក្រុមប្រឹក្សារការទូតអេហ្ស៊ីបនិង
គណៈកម្មាធិ ការអាស៊ានប្រចាំនៅទីក្រុងកែរបានសហការរៀបចំសិក្ខាសាលា
«កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងវិនិយោគរវាងអេហ្ស៊ីបនិងអាស៊ាន»។​ ថ្លែង
មតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីប លោក   Do Hoang Long
 បានសង្កត់ធ្ងន់ទៅលើការបង្កើត សហគមន៍អាស៊ានគឺជាដំណើរខំប្រឹងប្រែងរបស់
ប្រទេសអាស៊ានទាំង ១០ ក្នុងអំឡុងជាង ៥០ ឆ្នាំកន្លងទៅ។ នេះគឺជាដំណើរផ្លាស់
ប្តូរនិងចែករំលែកព័ត៌មានបទពិសោធន៍ជាមួយគ្នា ទៅវិញទៅមកដើម្បីបង្កើត
ឡើងសហគមន៍អាស៊ាននាបច្ចុប្បន្ន។ ដោយហេតុនេះ ក្បាល ម៉ាស៊ីលរបស់អាស៊ាន
ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។​ អំពីគោលដៅនៃសន្និសីទ លើកនេះ
ឯកអគ្គរដ្ឋទូត Do Hoang Long បានវាយតំលៃថា៖ នេះគឺជាឱកាសដើម្បីប្រទេស
អាស៊ានទាំងឡាយចែករំលែកនិងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាន
អាជីវករ អេហ្ស៊ីបអំពីអាស៊ាន តាមរយៈនោះ​ បង្កើនទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជ
កម្មរវាងភាគីទាំងពីរ។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាការទូតអេហ្ស៊ីប លោក   
Mounir Zahran  បានអះអាងថា៖ អាស៊ានគឺជាសហគមន៍សេដ្ឋកិច្ចរស់រវឹកដែល
មានបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការទាក់ទាញ
ការវិនិយោគរបស់ប្រទេសអាស៊ានដូចជា៖ សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង
វៀតណាមគឺជាមេរៀនដ៏ថ្លែថ្លាចំពោះប្រទេសអេហ្ស៊ីប​ជាពិសេស​ក្នុងពេលដែល
រដ្ឋាភិបាលអេហ្ស៊ីបកំពុងអនុវត្តយុទ្ធសាស្ត្រ «ទស្សនៈអេហ្ស៊ីបដល់ឆ្នាំ ២០៣០»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ