អេហ្ស៊ីបយកចិត្តទុកដាក់ពិសេសដល់សន្តិសុខរបស់បណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្ស
(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi សង្កត់ធ្ងន់ថា សន្តិសុខរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សក៏ជាសន្តិសុខរបស់ អេហ្ស៊ីបដែរ ហើយក្រុងគែរនឹងមិនអនុញ្ញាតិឲ្យមានការគំរាមកំហែងណាមួយទៅ លើស្ថិរភាពនិងសន្តិសុខរបស់បណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្សជាភាតរៈនោះឡើយ។
ប្រធានាធិបតីលោក Abdel El-Sisi (ឆ្វេង) ក្នុងជំនួបជាមួយព្រះមហាក្សត្រគុយវ៉ែត Sabah Al-Ahmed Al-Sabah (រូបថត៖AFP/TTXVN) |
(VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi សង្កត់ធ្ងន់ថា សន្តិសុខរបស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សក៏ជាសន្តិសុខរបស់ អេហ្ស៊ីបដែរ ហើយក្រុងគែរនឹងមិនអនុញ្ញាតិឲ្យមានការគំរាមកំហែងណាមួយទៅ លើស្ថិរភាពនិងសន្តិសុខរបស់បណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្សជាភាតរៈនោះឡើយ។សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញនៅជំនួបជាមួយព្រះមហាក្សត្រគុយវ៉ែត Sabah Al-Ahmed Al-Sabah នាថ្ងៃទី៧ ឧសភា ក្នុងដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីលោក El-Sisi នៅប្រទេសមជ្ឈឹមបូព៌ានេះ។នៅ ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើការបន្តកិច្ចសហប្រតិបតិ្តការទ្វេ ភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម ហើយសង្កត់ធ្ងន់ថា សហគមន៍អន្តរ ជាតិចាំបាច់ត្រូវបង្កើនការខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោបាយសំរាប់ជំលោះស៊ីវិលនានាក្នុងតំបន់តាមទិសការពាររបៀបរបបរដ្ឋនិងធានាបូរណភាពដែនដីរបស់ប្រទេសទាំងនេះផងដែរ៕