អេហ្ស៊ីបរិះគន់ចំពោះគម្រោងច្បាប់របស់អ៊ីស្រាអែលស្ដីពីយេរូសាឡឹម

(VOVWORLD) -អ្នកនាំពាក្យក្រសួងការបទេសអេហ្ស៊ីប លោក Ahmed Abu Zaid នាថ្ងៃទី ៣ មករា បានប្រកាសថាការបោះឆ្នោតសភាអ៊ីស្រាអែលស្ដីពីគម្រោងច្បាប់យេរូសាឡឹមឯកភាព បានរំលោភទៅលើសេចក្ដីសម្រេចចិត្តអន្តរជាតិដែលទាក់ទិននឹងទីក្រុងមានជំលោះនេះ។
អេហ្ស៊ីបរិះគន់ចំពោះគម្រោងច្បាប់របស់អ៊ីស្រាអែលស្ដីពីយេរូសាឡឹម - ảnh 1អេហ្ស៊ីបរិះគន់ចំពោះគម្រោងច្បាប់របស់អ៊ីស្រាអែលស្ដីពីយេរូសាឡឹម 

អ្នកនាំពាក្យក្រសួងការបទេសអេហ្ស៊ីប លោក Ahmed Abu Zaid នាថ្ងៃទី ៣ មករា បានប្រកាសថាការបោះឆ្នោតសភាអ៊ីស្រាអែលស្ដីពីគម្រោងច្បាប់យេរូសាឡឹមឯកភាព បានរំលោភទៅលើសេចក្ដីសម្រេចចិត្តអន្តរជាតិដែលទាក់ទិននឹងទីក្រុងមានជំលោះនេះ។

លោក Zaid ក៏បានឲ្យដឹងថាគម្រោងច្បាប់នេះគឺជាឧបសគ្គមួយចំពោះដំណើការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងរារាំងការសម្រេចនូវដំណោះស្រាយដោយស្មើភាគគ្នាសម្រាប់ជំលោះដ៏អូសបន្លាយនៅមជ្ឈឹមបូព៌ានេះ។

នៅក្នុងបម្រែបម្រួលផ្សេងមួយទៀត រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៦ នៃ អារ៉ាប់ រួមមាន  ហ្ស៊កដានី អេហ្ស៊ីប ប៉ាឡេស្ទីន អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាត អារ៉ាប់រួម និងម៉ារ៉ុក នឹងបើកកិច្ចប្រជុំនៅរដ្ឋធានី Amman (ហ្ស៊កដានី)  នាថ្ងៃទី ៦ មករា ដើម្បីធ្វើការពិភាក្សាលើស្ថានភាពតានតឹងនៅបជ្ឈឹមបូព៌ាក្រោយពីគោលនយោបាយរបស់អាមេរិកអំពីយេរូសាឡឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ