អេហ្ស៊ីបរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជ្រុលនិយម
|
អេហ្ស៊ីបរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជ្រុលនិយម (Image: VNA) |
(VOVworld) – បុព្វជិកឥស្លាមនិងអ្នកប្រមុខវិហារកាតូលិកចំនួន ៦ រយនាក់មកពី
ប្រទេសចំនួន ១២០ លើពិភពលោកបានចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្មជ្រុលនិយមដែលបានបើកជាផ្លូវការ នាថ្ងៃទី ៣ ធ្នូ នៅរដ្ឋធានីគែរ
របស់អេហ្ស៊ីប។ ថ្លែងមតិនៅសន្និសីទនេះ មេដឹកនាំស្មារតីសម្តេចព្រះសង្ឃរាជ
Ahmed El Tayeb នៃវិហារឥស្លាម Al Azhar ដែលជាមូលដ្ឋានឥស្លាម Sunni តែមួយគត់ មានកិត្យានុភាពខ្ពស់បំផុតលើពិភពលោកបានថ្កោលទោសយ៉ាងខ្លាំងក្លាឧក្រិដ្ឋរបស់
អង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS)។ ថ្នាក់ដឹកនាំសាសនានេះបានចោទប្រកាន់ បណ្ដាទាហានសង្គ្រាមសាសនា IS បានឆ្លៀតយីហោសាសនានិងស្វ័យប្រកាសខ្លួនជា
“រដ្ឋឥស្លាម”។ ទន្ទឹមនឹងនោះ សម្តេចព្រះសង្ឈរាជ Ahmed El Tayeb បានអំពាវនាវ
សម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំងនឹង IS ដឹកនាំដោយអាមេរិកដាក់ទណ្ឌកម្មទៅលើ
បណ្ដាប្រទេសដែលផ្តល់ជំនួយខាងហិរញ្ញវត្ថុនិងយោធាសំរាប់ IS។សម្តេចព្រះសងរាជ
Ahmed El Tayeb ក៏បានអះអាងដែរថា៖ ពិភពលោកនឹងមិនអាចមានសន្តិភាពក្នុង បើសិនជាជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនមិនត្រូវបានដោះស្រាយឲ្យបាន
ឆាប់ៗ៕