អេហ្ស៊ីបរឹបអូសបណ្ដាមូលនិធិរបស់អតីតប្រធានាធិបតី Morsi និងសមាជិក ទាំង ២០០ នាក់នៃអង្គការភាតរៈឥស្លាម


អេហ្ស៊ីបរឹបអូសបណ្ដាមូលនិធិរបស់អតីតប្រធានាធិបតី Morsi និងសមាជិក ទាំង ២០០ នាក់នៃអង្គការភាតរៈឥស្លាម - ảnh 1
អេហ្ស៊ីបរឹបអូសបណ្ដាមូលនិធិរបស់អតីតប្រធានាធិបតី Morsi និងសមាជិក ទាំង ២០០ នាក់នៃអង្គការភាតរៈឥស្លាម (VNA)

(VOVworld) – គេហទំព័រណ៍អេឡិចត្រូនិកជាតិអេហ្ស៊ីប Al Ahram បានឲ្យ
 ដឹងថា៖ នាថ្ងៃទី ១៤ សីហា​ តុលាការមួយរបស់អេហ្ស៊ីបបានចេញសាលក្រម
 រឹបអូសរាល់មូលនិធិរបស់អតីតប្រធានាធិបតីអេហ្ស៊ីប លោក  Mohamed
Morsi និងសមាជិកចំនួន ២ រយនាក់របស់អង្គការភាតរៈឥស្លាម (MB)
ពីការចោទប្រកាន់ លោក Morsi និងសមាជិកទាំងនេះគឺជាភេរវជន។
សាលក្រមពោលខាងលើទាក់ ទិនដល់ការចោទប្រកាន់ លោក Morsi​
ពីបទលេចធ្លាយព័ត៌មានសម្ងាត់សំរាប់ ចលនាឥស្លាម Hamas របស់
ប៉ាឡេស្ទីន ប៉ុន្តែ សាលក្រមនេះមិនរួមមានបណ្ដា សមាជិករបស់គ្រួសារ
លោកទេ។​ មុននោះ មូលនិធិរបស់ក្រុមហ៊ុន អង្គភាពអាជី វកម្មមួយ
ចំនួនដែល MB គ្រប់គ្រង ដូចជា ផ្សារទំនើបនិងសាលារៀនឯកជន
ក៏ត្រូវបានរឹបអូស ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ