អាហ្ស៊ីបរំសាយបាតុកម្មដែលគាំទ្រអង្គការ ភាតរៈឥស្លាមនៅGiza និង Helwan
(VOVworld)-ប៉ូលិស្តអេហ្ស៊ីបនាថ្ងៃទី២៩ឧសភា បានរំសាយរាល់បាតុកម្មគាំទ្រ
អង្គការភាតរៈឥស្លាម (MB)នៅខេត្ត Giza និងទីក្រុងHelwan ព្រមទាំងចាប់ឃុំ
ជនគាំទ្រ MB មួយចំនួន។ ប៉ូលីសឲ្យដឹងថា នៅខេត្ត Giza បាតុករគាំទ្រ MB រាប់សិបនាក់បានហូចុះផ្លូវដើរដង្ហែក្បួន ក្រោយពិធីបួងសួងនាថ្ងៃទី២៩ឧសភា នៅទីរួម
ស្រុក Talbiyah និងមានបំណងឡោមព័ទ្ធវិថីនានា។ ប៉ូលីសបានធ្វើអន្តរាគមន៍ ដើម្បីរំសាយបាតុកម្មនិងចាប់ឃុំមុខសញ្ញា ជ្រុលនិយមមួយចំនួន។
ក្នុងពេលជាមួយគ្នានោះ នៅក្រុង Helwan ស្ថិតនៅជាយទីក្រុងគែប៉ែកខាង
ត្បូង ជនគាំទ្រ MB ជាច្រើននាក់បានដើរដង្ហែក្បួនសំដៅជួយជ្រោមជ្រែងសេច ក្តីអំពាវនាវធ្វើបាតុកម្មរបស់សម្ព័ន្ធភាពជាតិគាំទ្រលក្ខណៈស្របច្បាប់ (NASL) សំដៅប្រឆាំងជំទាសការកាត់ទោសប្រហារជីវិតចំពោះអតីតប្រធានាធិបតី
Mohamed Morsi និងមេដឹកនាំមួយចំនួនទៀតរបស់ MB ផងដែរ៕