អេហ្ស៊ីបលើកពេលសវនការកាត់ក្តីអតីតប្រធានាធិបតី Morsi ទៅដើមឆ្នាំ២០១៤

អេហ្ស៊ីបលើកពេលសវនការកាត់ក្តីអតីតប្រធានាធិបតី Morsi ទៅដើមឆ្នាំ២០១៤ - ảnh 1
ស្ថានភាពអេហ្ស៊ីបនឹងបន្តអស្ថិរភាពដោយសារការធ្វើបាតុកម្មគាំទ្រលោក Morsi នឹងបន្តកើតមានឡើងនាពេលខាងមុខ (Reuters)

        Vovworld-តាមចៅក្រមនៃតុលាការជំនុំជំរះអតីតប្រធានាធិបតីអេហ្ស៊ីប
Mohamed Morsi ថា សវនការនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី៨មករាឆ្នាំ២០១៤។ មុន
នោះ តុលាការ​​បានបើកសវនការនាថ្ងៃទី៤វិច្ឆិកាត្រូវតាមផែនការ ប៉ុន្តែត្រូវ​ផ្អាក​២
លើកដោយសារ​ជនជាប់ចោទជាសមាជិករបស់អង្គការភាតរៈឥស្លាមបានស្រែក
ហោរទិសស្លោកប្រឆាំងជំទាស់តុលាការនិងកងទ័ព។ រីឯលោក Morsi បាន​អះអាង​
ថា​លោកជាប្រធានាធិបតី​ស្រប​ច្បាប់​និងការដែលផ្ដួលរលំលោកជាសកម្មភាព​អាម៉ាស់និងជាឧក្រិដ្ឋកម្ម។ តាម​ទូរទស្សន៍​ជាតិអេហ្សីបថា ក្រោយពីសវនការ
បញ្ចប់ លោក Morsi នឹងបាន​បញ្ជូនទៅពន្ធនាគារ Borg Al Arab នៅ Alexandria។

        លោក Morsi ត្រូវជំនុំជំរះរួមជាមួយមេដឹកនាំចំនួន១៤រូបទៀតរបស់អង្គការ​
ភាតរៈ​ឥស្លាម (MB) ពីបទបង្កញុះញង់ឲ្យមានអំពើហឹង្សានិងសម្លាប់បាតុករនៅ​មុខ​
វិមាន​ប្រធានាធិបតីនាខែធ្នូឆ្នាំ២០១២។ ប្រសិនបើត្រូវតុលាការចាត់ទុករំលោភ​
ច្បាប់​នោះ លោក Morsi អាចប្រឈមមុខនឹងសាលក្រមដាក់គុកអស់មួយជីវិតរឺ​
ប្រហារជីវិត។ មជ្ឈដ្ឋាន​អ្នកវិភាគព្រួយបារម្មណ៍ថា ស្ថានភាពអេហ្ស៊ីបនឹងបន្ត​
អស្ថិរភាព​ដោយសារការ​ធ្វើបាតុកម្មគាំទ្រលោក Morsi នឹងបន្តកើតមានឡើង​
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ