អេហ្ស៊ីបអនុម័តលើរដ្ឋធម្ម នុញ្ញជាបណ្តោះអាសន្ន

អេហ្ស៊ីបអនុម័តលើរដ្ឋធម្ម នុញ្ញជាបណ្តោះអាសន្ន - ảnh 1
ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour ទើបនឹងបានអនុម័តលើរដ្ឋធម្មនុញ្ញជាបណ្តោះអាសន្នរបស់ប្រទេសនេះ (Image: VOV Online)

(VOVworld) – ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour ទើបនឹងបាន
អនុម័តលើរដ្ឋធម្មនុញ្ញជាបណ្តោះអាសន្នរបស់ប្រទេសនេះដែលកំណត់ថា៖  អន្តរកាល
នឹងអូសបន្លាយ៉ាងតិចបំផុតក្នុងរយៈពេល ៦ ខែ។ អន្តរកាលនឹងបញ្ឈប់រហូតដល់ពេល
ណាមានការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវបានរៀបចំឡើងនាដើមឆ្នាំ ២០១៤។ ប្រទេសអេហ្ស៊ីបមានរយៈពេល ៥ ខែដើម្បីធ្វើវិសោធនកម្មលើពង្រាងរដ្ឋធម្មនុញ្ញនិង
ដំណើរការអនុម័តតាមរយៈការបោះប្រជាមតិ។ រដ្ឋសភាថ្មីនឹងកំណត់ពេលវេលារៀបចំ
ការបោះឆ្នោតប្រធានាធិបតី។ ប៉ុន្តែ ចលនា Tamarod បានបដិសេធសេក្តីថ្លែងការស្តីអំពី
រដ្ឋធម្មនុញ្ញថ្មី ដែលប្រធានាធិបតីជាបណ្តោះអាសន្ន  Mansour បាននាំចេញ។ ក្នុងពេល
នោះ ថ្លែងមតិក្នុងសន្និសីទការសែតនាថ្ងៃទី ៩ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន
លោកស្រី Hua Chunying បានអំពាវនាវឲ្យបណ្ដាគណៈបក្សនយោបាយនៅអេហ្ស៊ីប
ស្តាច្បាប់និងសណ្តាប់ធ្នាប់ក៏ដូចជាស្ថិរភាពនៅប្រទេសនេះឡើងវិញ។ នាថ្ងៃ ដ៏ដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា​៖ រុស្ស៊ីគាំទ្ររាល់ការខំប្រឹង
ប្រែងបញ្ឈប់ស្ថានភាពអំពើហឹង្សានៅអេហ្ស៊ីប ក៏ដូជា ដំណោះស្រាយវិបត្តិដោយសន្តិវិធី។ ក្នុងពេលនោះអ៊ីស្រាអែលបានអំពាវនាវឲ្យវ៉ាស៊ីនតោនបញ្ឈប់ផ្តល់កញ្ចប់ជំនួយជាប្រចាំ
ឆ្នាំសំរាប់អេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ