អេហ្ស៊ីបអំពាវនាវឱ្យពិភពលោកបន្តរួបរួមគ្នាប្រយុទ្ធ​ប្រឆាំងនឹងអំពើភេរវកម្ម

(VOVWORLD) - ក្នុងឱកាសនៃទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃអំពើភេរវកម្ម ប្រទេសអេហ្ស៊ីបបានបង្ហាញពីសាមគ្គីភាពចំពោះជនរងគ្រោះនៃការវាយប្រហារភេរវកម្មទាំងអស់នៅក្នុងប្រទេសនេះ និងទូទាំងពិភពលោក ហើយបានអំពាវនាវឱ្យពិភពលោកបន្តរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងមុខសញ្ញាដែលកំពុងស្វែងរករបៀប “បង្កការបំបែកបំបាក់គ្នា និងគំនុំគុំកួនគ្នានៅក្នុងសង្គម" ។
អេហ្ស៊ីបអំពាវនាវឱ្យពិភពលោកបន្តរួបរួមគ្នាប្រយុទ្ធ​ប្រឆាំងនឹងអំពើភេរវកម្ម - ảnh 1កងកម្លាំងអេហ្ស៊ីបដើរល្បាតនៅភាគខាងកើតទីក្រុងCairo។ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី ២១ ខែសីហា ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា ទីក្រុង Cairo បានថ្កោលទោសយ៉ាងខ្លាំងចំពោះគ្រប់រូបភាព និងនិមិត្តសញ្ញានៃអំពើភេរវកម្ម។ ទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃអំពើភេរវកម្ម ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២១ ខែសីហា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹក ផ្តល់កិត្តិយស និងគាំទ្រដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅជុំវិញពិភពលោក ទន្ទឹមនឹងនោះពង្រឹងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ការចងចាំ" បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយបណ្តាជនរងគ្រោះ និងសមាគមជនរងគ្រោះនៃអំពើភេរវកម្ម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ