អេហ្ស៊ីបអះអាងធានាសន្តិសុខសម្រាប់បណ្តាស្ថាប័ន តំណាងបរទេស
|
ប៉ូលិសអេហ្ស៊ីបត្រូវបានដាក់ពង្រាយតាមទីលានTahrir
នៅទីក្រុង Cairo (រូបថតៈReuters) |
(VOVworld)-ចំពោះសកម្មភាពដែលស្ថានទូតអង់គ្លេសនិងកាណាដាប្រចាំនៅ ទីក្រុងគែបានប្រកាសបិទទ្វាដោយ “មូលហេតុសន្តិសុខ” នាយកទីភ្នាក់ងារសន្តិ
សុខនៅទីក្រុងគែ លោក Aly El-Demerdash បានឡើងសម្លេងរំងាប់អារម្មណ៌
សាធារណមតិដោយអះអាង ថាគ្មានការគំរាមកំហែងណាមួយដល់ស្ថាប័ន
តំណាងបរទេសនៅប្រទេសអេហ្ស៊ីបឡើយ។ លោក Demerdash បានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខទីក្រុងគែកំពុងលាតត្រដាងអនុវត្តវិធានការសន្តិសុខចាំបាច់
មួយចំនួននៅខ័ណ្ឌ Garden City ដែលជាកន្លែងមានស្ថានទូតបរទេសជាច្រើន។
មុននោះ នាថ្ងៃទី ៧ធ្នូ ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងគែ បានផ្អាកផ្គត់ ផ្គង់សេវ៉ាកម្មសាធារណដោយមូលហេតុសន្តិសុខ។ ក្នុងពេលជាមួគ្នានោះ អូស្រ្តាលីបានព្រមានពលរដ្ឋរបស់ខ្លួននៅអេហ្ស៊ីបអំពីគ្រោះអាសន្នវាយប្រហារ
ដោយភេរវកម្ម៕