អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី


អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី - ảnh 1
អេហ្ស៊ីបអះអាងនូវគោលជំហរគាំទ្រដំណោះស្រាយនយោបាយនៅលីប៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីអាហ្ស៊ីប លោក Abdel Fatah
 el Sisi បានជួបធ្វើការជាមួយអ្នកប្រមុខក្រុមប្រឹក្សាប្រធានាធិបតីរដ្ឋាភិបាល
សាមគ្គី ភាពលីប៊ី នាយករដ្ឋមន្ត្រី លោក Fayez al Sarraj នៅទីក្រុងកែរដើម្បី
ពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេរភាគី។ អ្នកនាំពាក្យវិមានប្រធានាធិបតី
លោក Alaa Yousef បានឲ្យដឹងថា៖ ក្នុងជំនួបធ្វើការនេះ​ ប្រធានាធិបតី El Sisi
  បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់អេហ្ស៊ីកគាំទ្រដំណោះស្រាយ
នយោបាយសំរាប់វិបត្តិនៅលីប៊ីហើយអះអាងនូវតួនាទីសំខាន់របស់កងទ័ព
ជាតិចំពោះការស្តារសន្តិសុខឡើងវិញ និងការប្រឆាំងនឹងលិទ្ធិភេរវកម្ម ផងដែរ។
 លោក El Sisi  ​បានអំពាវនាវឲ្យសហគមន៍អន្តរជាតិលុបចោលបទហាមឃាត់
អាវុធចំពោះកងទ័ពលីប៊ីសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការធានាសន្តិភាព
ដោយសារលីប៊ីកំពុងប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី
លីប៊ី លោក Fayez al Sarraj បានសន្យាថា៖ រដ្ឋាភិបាលលីប៊ីនឹងខំប្រឹងប្រែងពង្រឹង
សន្តិសុខធានាអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិប្រយុទ្ធប្រឆាំងនឹង
បណ្ដាក្រុមភេរវកម្មដណ្តើមបានឯកភាពប្រទេសជាតិឡើងវិញហើយនាំមកនូវ
ជីវភាពរស់នៅល្អប្រសើសំរាប់ប្រជាពលរដ្ឋ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ