អេហ្ស៊ីបអះអាង​ពីការសន្យាគាំទ្ររដ្ឋាភិបាល​និងប្រជាជនប៉ាឡេស្ទីន

(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi នាថ្ងៃទី៣១ ខែមករា បានបញ្ជូនអគ្គនាយកទីភ្នាក់ងារស៊ើបការណ៍ លោកឧត្តមសេនីយ៍ត្រី Abbas Kamel ទៅកាន់ទីក្រុង Ramallah ដើម្បីផ្ញើសារបង្ហាញសាមគ្គីភាពជាមួយបុព្វហេតុនៃការតស៊ូប្រយុទ្ធរបស់ជនប៉ាឡេស្ទីន។
អេហ្ស៊ីបអះអាង​ពីការសន្យាគាំទ្ររដ្ឋាភិបាល​និងប្រជាជនប៉ាឡេស្ទីន - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas។ (រូបថត៖ AFP/TTXVN)

នាថ្ងៃដដែល ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានទទួលជួបឧត្តមសេនីយ៍ Abbas Kamel និងប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់ហ្ស៊កដានី លោក Ahmed Hosni នៅវិមានប្រធានាធិបតីនៅទីក្រុង Ramallah។ មន្ត្រីការពារជាតិអេហ្ស៊ីប និងហ្ស៊កដានីបានផ្ញើសារដែលបង្ហាញពីការគាំទ្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដល់មេដឹកនាំប៉ាឡេស្ទីន ដោយអះអាងថា នឹងបន្តជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជនប៉ាឡេស្ទីន ហើយបានសម្តែងការយកចិត្តទុកដាក់ចំពោះស្ថានភាពសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

រីឯខ្លួនវិញ ប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសម្របសម្រួលជាមួយភាគីអេហ្ស៊ីបនិងហ្ស៊កដានី ដោយបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការជួយឧបត្ថម្ភប្រជាជនប៉ាឡេស្ទីន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ