អេហ្ស៊ីពប្រគល់សិទ្ធិពិសេសឲ្យប៉ូលិសដើម្បីបង្រាបអំពើហឹង្សា
|
ប៉ូលីសអេហ្ស៊ីព (រុបថតៈ AP) |
(VOVworld)-រដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីពបានសម្រេចចិត្ត អនុញ្ញត្តិ ឲ្យ
ប៉ូលីសចូលក្នុងប្រវែណ នៃបណ្តាមហាវិទ្យាល័យ ដើម្បីដោះស្រាយរាល់ការ ប៉ះទង្គិចបាតុកម្មដែលមិនចាំបាច់សុំការអនុញ្ញត្តិជាមុន។ តាមការកំណត់មុននេះ ប៉ូលីសអេហ្ស៊ីពត្រូវការអនុញ្ញត្តិរបស់បណ្តាថ្នាក់ដឹកនាំនៃមហាវិទ្យា ល័យនីមួយៗ
ទើបនឹងបានចូលក្នុងសាលាដើម្បីដោះស្រាយរាល់ការប៉ះទង្គិចរវាងបណ្តានិស្សិត ដែលគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi។មជ្ឈដ្ឋានមន្រ្តីសន្តិសុខ
ឲ្យដឹងថា សេចក្តីសម្រេចចិត្តពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីមាន និស្សិត
១រូបស្លាប់ក្នុងការប៉ះទង្គិចគ្នានៅអន្តេវាសិកដានមហាវិទ្យាល័យ Al-Azhar នៅ
ទីក្រុងគែ។ ក្នុងថ្ងៃទី២១វិច្ឆិកាក្រុមនិស្សិតជាច្រើនក៏មានអំពើ គំរាមកំហែងគ្នា
នានៅមហាវិទ្យាល័យគែផងដែរ៕