អេហ្ស៊ីពផ្ទុះឡើងបាតុកម្មគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi

(VOVworld)-នាថ្ងៃទី១៨មេសា ជនដែលគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីពលោក
Mohamed Morsi បានដើរតាមផ្លូវនៅបណ្តាខេត្ត ទីក្រុងទូទាំងប្រទេសអេហ្ស៊ីព សំដៅប្រឆាំងជំទាសចំពោះការដែលអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Addel
-Fattah al-Sisi ចុះឈ្មោះជាបេក្ខជនប្រធានាធិបតី។

អេហ្ស៊ីពផ្ទុះឡើងបាតុកម្មគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi - ảnh 1
រូបថតៈ hanoimoi.com

        នៅទីក្រុងគែនិងខេត្ត Giza បាតុករកាន់តាមរូបថតរបស់អតីតប្រធានា ធិបតី
លោក​Mohamed Morsi និងស្រែកពាក្យស្លោកប្រឆាំងលោក Al-Sisi។​នៅ ខ័ណ្ឌ
Ain Shams ចំណុះទីក្រុង គែ បាតុករដែលគាំទ្រអង្គការភាតរៈឥស្លាម (MB) និងប្រ
ជាជនបានប៉ះទង្គិចគ្នាដោយគាំភ្លើងពិតៗ។

        បណ្តាបាតុកម្មពោលខាងលើប្រព្រឹត្តទៅតាមការអំពាវនាវនាថ្ងៃទី១៧មេសា របស់សម្ព័ន្ធជាតិគាំទ្រលក្ខណៈស្របច្បាប់ (NASL)ជាកម្លាំងដឹកនាំដោយ MB ដោយមានគណៈបក្សនយោបាយនិងចលនាឥស្លាមចំនួន៣៤ដែល គាំទ្រអតីត
ប្រធានាធិបតី លោក Mohamed Morsi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ