អេហ្ស៊ីព៖ផ្ទុះឡើងបាតុកម្មប្រឆាំងជំទាស់ការជំនុំជំរះជនគាំទ្រអង្គការភាតរៈឥស្លាម

អេហ្ស៊ីព៖ផ្ទុះឡើងបាតុកម្មប្រឆាំងជំទាស់ការជំនុំជំរះជនគាំទ្រអង្គការភាតរៈឥស្លាម - ảnh 1
សមាជិកអង្គការភាតរៈឥស្លាមនិងបាតុករគាំទ្រលោក Morsi (រូបថតៈ​AFP -TTXVN)


(VOVworld)-នាថ្ងៃទី ២៥មិនា និស្សិតមកពីមហាវិទ្យាល័យជាច្រើននៅអេហ្ស៊ីព បាន
ផ្ទុះបាតុកម្មសំដៅប្រឆាំងជំទាស់ចំពោះតុលាការជំនុំជំរះជន១ពាន់នាក់ ជាសមាជិក
អង្គការភាតរៈឥស្លាម (MB)និងជនគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi។
នៅខេត្ត Minya ភាគខាងត្បូងអេហ្ស៊ីព ជាទីតាំងកើតមានឡើង តុលាការជំនុំជំរះ
ចំនួន២ ប៉ូលីសត្រូវប្រើឧស្ម័ន្ធហឹរដើម្បីរំសាយនិស្សិតឥស្លាម រាប់រយនាក់។ នៅ
ទីក្រុង “គែ” និស្សិតមកពីមហាវិទ្យាល័យ Al-Azhar និង Hewan បានដង្ហែក្បួន ដុត
កង់រថយន្ត ព្រមទាំងប្រើប្រាស់កាំជ្រួចផ្កា ដើម្បីវាយប្រហារទៅលើកម្លាំងសន្តិ
សុខ។ ក្នុងថ្ងៃដដែល កងកម្លាំងសន្តិសុខ ក៏ត្រូវប្រើឧស្ម័នហឹរ ដើម្បី រំសាយបាតុ
កម្មរបស់និស្សិតនៅមហាវិទ្យាល័យមួយចំនួនផងដែរ។

        ក្នុងពេលនោះ នាថ្ងៃទី២៥មិនា តុលាការព្រហ្មទណ្ឌខេត្ត Minya បានបន្តការ ជំនំជំរះមេដឹកនាំស្មារតីកំពូលរបស់ MB និងសមាជិកផ្សេងទៀតចំនួន ៦៨២ នាក់ ដោយការចោទប្រកាន់ជាច្រើនក្នុងនោះមានបទសម្លាប់មនុស្ស បំផ្លាញសណ្តាប់
ធ្នាប់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ