អេហ្ស៊ីពពន្យាពេលវេលាបោះប្រជាមតិអំពីពង្រាងច្បាប់រដ្ឋធម្មនុញ
|
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីពលោក Hazem el-Beblawi
(រូបថតៈ Reuters) |
(VOVworld)-នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអេហ្ស៊ីពលោក Hazem el-Beblawi នា
ថ្ងៃទី២៥វិច្ឆិកាឲ្យដឹងថា ការបោះប្រជាមតិប្រជាជនអំពីពង្រាងរដ្ឋធម្មនុញថ្មី នឹងប្រ
ព្រឹត្តទៅនាខែមករាឆាំ២០១៤ខាងមុខ។ ថ្លែងមតិនៅខាងក្រៅសិក្ខាសាលាសេដ្ឋ
កិច្ច១ លោក Beblawi សង្កត់ធ្ងន់ថា នេះនឹងជា “ពេលវេលាសំខាន់ បំផុត”ចំពោះ
អាហ្ស៊ីព។
ក្នុងថ្ងៃដ៏ដែល ចៅក្រមលោក Hisham Mokhtar អ្នកនាំពាក្យ របស់គណៈ
កម្មាធិការរៀបចំការបោះឆ្នោតកំពូលអេហ្ស៊ីពឲ្យដឹងថា ការបោះ ប្រជាមតិប្រជា
ជននឹងអូសបន្លាយពីម៉ោង៩ព្រឹកដល់ម៉ោង២១ក្នុងរយៈពេល២ ថ្ងៃ។ ក្នុងពេល
នោះ ប្រធានគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញបានអះអាងថា គណៈ
កម្មាធិការនេះ នឹងសម្រេចកិច្ចការទាំងអស់នាចុងសប្តាហ៌ នេះ ដើម្បីពង្រាង
រដ្ឋធម្មនុញចុងក្រោយនឹង “ត្រៀមខ្លួនជាស្រេច”នាថ្ងៃទី៣០ វិច្ឆិកាខាងមុខ៕