អូឡាំពិករដូវរងារ Pyeongchang 2018 បានបើកយ៉ាងត្រចះត្រចង់
(VOVWORLD) -នាយប់ថ្ងៃទី ៩ កុម្ភៈមហោស្រពរដូវរងារ Pyeongchang 2018 ត្រូវបានបើកជាផ្លូវការនៅពហុកីឡដ្ឋាន PyeongChang នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង ដោយប្រធានបទ សន្តិភាព និងអនាគត។
អូឡាំពិករដូវរងារ Pyeongchang 2018 បានបើកយ៉ាងត្រចះត្រចង់ |
ពិធីនេះបានបើកយ៉ាងមហោឡារិក អធិកអធមនិងពោរពេញទៅដោយភាពរស់រវើកស្រស់ស្អាតនិងទំនើប។ក្នុងការដង្ហែក្បួនរបស់កីឡាករនោះ កីឡាករកូរ៉េខាងត្បូង និងកីឡាករកូរ៉េខាងជើងបានដង្ហែក្បួនរួមគ្នាផងដែរ។
ដោយពាក្យស្លោក "ចំណង់ចំណូលចិត្តនិងការតភ្ជាប់" កីឡាអូឡាំពិក PyeongChang នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២៥ កុម្ភៈ ហើយជាអូឡាំពិកធំបំផុតតាំងពីមុនមក ដោយមានការចូលរួមរបស់កីឡាករចំនួន ៣ ពាន់នាក់ មកពីប្រទេស និងតំបន់ចំនួន ៩២ នៅទូទាំងពិភពលោកផងដែរ៕