អះអាងនូវតួនាទីនៃកម្មសិទ្ធិបញ្ញាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
(VOVWORLD) - លោក Andrew Michael Ong អ្នកទទួលបន្ទុកការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ WIPO បានអះអាងថាត្រូវការរួមបញ្ចូលបញ្ហាកម្មសិទ្ធិបញ្ញាចូលក្នុងគោលនយោបាយ កម្មវិធី និងរបៀបរបបសេដ្ឋកិច្ចសង្គមនៅវៀតណាម។
“តួនាទីនៃកម្មសិទ្ធិបញ្ញាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម” ជាប្រធានបទ នៃសិក្ខាសាលាដែលត្រូវបានរៀបចំឡើងនាថ្ងៃទី៩ ខែឧសភានៅទីក្រុងហាណូយ ដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀត ណាមសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
សិក្ខាសាលានេះបានអះអាងថា តួនាទីនៃកម្មសិទ្ធិបញ្ញាគឺមិនអាចខ្វះបាន ក្នុងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់វិស័យ ចាប់តាំងពីរកសិកម្ម ឧស្សាហកម្ម វប្បធម៌ ដល់សុខាភិបាល អប់រំ និងបរិស្ថាន។ លោក Andrew Michael Ong អ្នកទទួលបន្ទុកការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ WIPO បានអះអាងថាត្រូវការរួមបញ្ចូលបញ្ហាកម្មសិទ្ធិបញ្ញាចូលក្នុងគោលនយោបាយ កម្មវិធី និងរបៀបរបបសេដ្ឋកិច្ចសង្គមនៅវៀតណាម។ តាមនោះ វៀតណាមត្រូវ ការលើកកំពស់សមត្ថភាពនិងប្រសិទ្ធភាពនៃសកម្មភាពបញ្ជាក់ គាំពារនិងអនុវត្ត សិទ្ធិកម្មសិទ្ធិបញ្ញា យកចិត្តទុកដាក់ដល់ការលើកកំពស់ការយល់ដឹងក្នុងសង្គម អំពីសិទ្ធិកម្មសិទ្ធិបញ្ញា ក៏ដូចជាស្មារតីគោរពនិងការពារសិទ្ធិកម្មសិទ្ធិបញ្ញាផង ដែរ៕