អះអាងនូវប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអាស៊ន+១
|
អះអាងនូវប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអាស៊ន+១ (VOV) |
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៩
(AMM ៤៩) នាថ្ងៃទី ២៥ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បាន
ប្រព្រឹត្តទៅរាល់ សន្និសីទរវាងអាស៊ានជាមួយប្រទេសដៃគូនានាតាមយន្តការ
អាស៊ាន+១។ នេះគឺជា យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
រវាងអាស៊ានជាមួយចិន កូរ៉េខាង ត្បូង អាមេរិក ជប៉ុន ឥណ្ឌ កាណាដា
អូស្រ្តាលី រុស្ស៊ី នូរវ៉ែលហ្សេឡង់និងសហភាព អឺរ៉ុប។ នាព្រឹកថ្ងៃទី ២៥ កក្កដា
បានប្រព្រឹត្តទៅសន្និសីទអាស៊ាន-ចិន និងអាស៊ន-កូរ៉េខាងត្បូង។ ក្នុង
សន្និសីទតាមរូបសណ្ឋានសហប្រតិបត្តិការអាស៊ាន+១ នេះ អាស៊ានវាយ
តំលៃខ្ពស់ចំពោះតួនាទីរបស់ភាគីដៃគូ ហើយអះអាងនូវកិច្ចសន្យាគាំទ្រ
របស់ដៃគូគឺកំលាំងពលំអភិវឌ្ឍន៍ក្នុងតំបន់។ បណ្ដាប្រទេសអាស៊ានបាន
ចាត់ទុកដែរថា ៖ យន្តការសន្ទនាអាស៊ាន+១ ដំណាក់កាលក្រោយ ២០១៦
មានអត្ថន័យសំខាន់ ពិសេសចំពោះឋានៈរបស់ប្លុកនិងជាគោលនយោ
បាយអាទិភាពរបស់អាស៊ាន។ ដឹកនាំ គណៈប្រតិភូវៀតណាមចូលរួម
សន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសវៀតណាម
លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់ ក្នុង
ទំនាក់ទំនងជាមួយបណ្ដាដៃគូតាមក្របខ័ណ្ឌអាស៊ាន+១៕