អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa

(VOVWORLD) - នាថ្ងៃទី ២០ ខែ មករា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរអំពីទស្សនៈរបស់វៀតណាមចំពោះការដែល ចិន ដណ្តើមយកកោះ Hoang Sa ឆ្នាំ ១៩៧៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក្នុងនោះអធិបតេយ្យភាពរបស់វៀតណាមចំពោះ Hoang Sa ត្រូវបានកំណត់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សទី ១៧ ស្របតាមច្បាប់អន្តរជាតិ និងត្រូវបានរដ្ឋវៀតណាមជាបន្តបន្ទាប់អនុវត្តន៍ដោយសន្តិវិធី បើកចំហរជាសាធារណៈ។

អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបភាព៖ ក្រសួងការបរទេស)

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ ថា រាល់សកម្មភាពប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះ លើអធិបតេយ្យភាពទឹកដីក្នុងទំនាក់ទំនងរវាងបណ្តាប្រទេស គឺផ្ទុយទាំងស្រុងទៅនឹងគោល ការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង បំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ វាមិនអាចបង្កើតរបស់ដែលហៅថាអធិបតេយ្យភាព ក៏ដូចជាមិនអាចផ្លាស់ប្តូរការពិតនៃអធិបតេយ្យភាពជាមួយប្រជុំកោះ Hoang Sa ដែលជាកម្មសិទ្ធិរបស់វៀតណាបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ