ឥណ្ឌា និងចិនមិនបានកំណត់ពេលវេលាសម្រាប់​កិច្ចសន្ទនា​យោធា​ជាបន្តឡើយ

(VOVWORLD) - មួយសប្តាហ៍ ក្រោយពីឥណ្ឌា និងចិនបានយល់ព្រមគ្នារៀបចំកិច្ចសន្ទនាជាបន្តថ្នាក់មេបញ្ជាការយោធាជាន់ខ្ពស់ ដើម្បីពិភាក្សាស្ដីពីការដោះស្រាយជម្លោះនៅ ខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC) រវាងប្រទេសទាំងពីរនោះ ឥណ្ឌាបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ភាគីទាំងពីរនៅតែមិនបានកំណត់ពេលវេលាសម្រាប់កិច្ចសន្ទនានេះឡើយ។
ឥណ្ឌា និងចិនមិនបានកំណត់ពេលវេលាសម្រាប់​កិច្ចសន្ទនា​យោធា​ជាបន្តឡើយ - ảnh 1ក្បួនរថយន្តយោធាឥណ្ឌាធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ (រូបថត៖ AFP / VNA)

កាសែត Hindustand Times ចុះ ថ្ងៃទី ៣ ខែកក្កដាបានឲ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការរៀបចំកិច្ចសន្ទនាជាបន្តថ្នាក់មេបញ្ជាការយោធា គឺជាលទ្ធផលជាក់ស្ដែងតែមួយគត់ ក្រោយពីកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៃយន្តការ ការងារដើម្បីពិគ្រោះយោបល់ និងសម្របសម្រួល (WMCC) ស្ដីពីបណ្ដាបញ្ហាព្រំដែនកាលពីថ្ងៃទី ២៥ ខែមិថុនាកន្លងទៅ។

សូមបញ្ជាក់ថាភាពតានតឹងនៅតាមព្រំដែនរវាងឥណ្ឌានិងចិនបានឡើងជណ្ដើរឡើងវិញកាលពីដើមខែឧសភា ឆ្នាំ ២០២០ ក្នុងបរិបទដែលភាគីទាំងពីរបានបង្កើនការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ និងអាវុធធន់ធ្ងន់នៅតាមតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ