ឥណ្ឌា៖ មនុស្សជាង ១៨០ នាក់ត្រូវបាត់បង់ជីវិតដោយសារទឹកជំនន់
(VOVWORLD) -នៅ រដ្ឋ Kerala ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ គឺមានមនុស្សយ៉ាងហោចណាស់ចំនួន ៧៦ នាក់ត្រូវបានស្លាប់បាត់ប៉ងជិវិត ៥៨ នាក់ ត្រូវបាត់ខ្លួន និង ៣២ នាក់ទៀតត្រូវរងរបួស។
ទឹកជំនន់នៅតំបន់ Ernakulam រដ្ឋ Kerala ប្រទេសឥណ្ឌា (រូបថត៖ AFP / VNA ) |
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅអាជ្ញាធរឥណ្ឌាបានជម្លៀស ប្រជាជន ចេញប្រមាណ ១ លាននាក់ទៅកាន់ជំរុំបណ្តោះអាសន្ន បន្ទាប់ពីចំនួនមនុស្សត្រូវបាត់ប៉ងជីវិតដោយ សារទឹកជំនន់បានកើនឡើងយ៉ាងហោចណាស់ ១៨៤ នាក់ គិតត្រឹមថ្ងៃទី ១២ ខែសីហា។
នៅ រដ្ឋ Kerala ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ គឺមានមនុស្សយ៉ាងហោចណាស់ចំនួន ៧៦ នាក់ត្រូវបានស្លាប់បាត់ប៉ងជិវិត ៥៨ នាក់ ត្រូវបាត់ខ្លួន និង ៣២ នាក់ទៀតត្រូវរងរបួស។ តាមការប៉ាន់ស្មានថាមានមនុស្សចំនួន ២៨៨ ពាន់នាក់នៅទូទាំងស្រុក Wayanad, Malappuram និង Kozhikode គឺត្រូវជម្លៀសចេញទៅកាន់ជំរំ បណ្តោះអាសន្ន។
ចំណែកឯនៅរដ្ឋជិតខាង Karnataka វិញ គឺមានមនុស្សចំនួន ៤២ នាក់ត្រូវបាត់ប៉ងជីវិត។ទន្ទឹមនឹងនេះ អាជ្ញាធររដ្ឋ Karnataka បាន ជម្លៀស ប្រជាជន ចេញចំនួន ៥៨០០០០ នាក់ផងដែរ៕