ឥណ្ឌា៖ លោកនាយករដ្ឋមន្ត្រី Modi លាលែងពីតំណែង ដោយរង់ចាំបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោត
(VOVWORLD) - កម្មាភិបាលនៅវិមានប្រធានាធិបតីឥណ្ឌា នៅថ្ងៃទី ៥ មិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដាក់លិខិតលាលែងពីតំណែងជូនចំពោះប្រធានាធិបតី Droupadi Murmu បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកបានស្នើឱ្យរំលាយសភាតំណាងរាស្រ្ត (Lok Sabha)។
ប្រធានាធិបតី Droupadi Murmu បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Modi និងគណៈរដ្ឋមន្ត្រី ហើយបានស្នើរឱ្យលោកបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ រូបថត៖ AFP/TTXVN |
ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Modi គឺជាចំណាត់ការតាមនីតិវិធី មុនពេលបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសឥណ្ឌា។ កាយវិការនេះបានកើតឡើងបន្ទាប់ពីសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្សប្រជាជនឥណ្ឌា (BJP) របស់នាយករដ្ឋមន្ត្រី Modi បានទទួលជ័យជំនះក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត។ មុននោះ លទ្ធផលរាប់សន្លឹកឆ្នោតដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌាបានប្រកាសនាព្រឹកថ្ងៃទី ៥ ខែមិថុនាបានបង្ហាញថា NDA ទទួលបាន ២៩២ អាសនៈ ដែលក្នុងនោះ ២៤០ អាសនៈជារបស់ BJP ។
បើទោះបីជាមិនសម្រេចបានគោលដៅដែលបានកំណត់គឺ ៤០០ អាសនៈក៏ដោយ NDA បានបំពេញលក្ខខណ្ឌដើម្បីបង្កើតរដ្ឋាភិបាល ដឹកនាំប្រទេសជាតិ ។ BJP កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តសំខាន់ៗដើម្បីបង្កើតរដ្ឋាភិបាលថ្មី តាមនោះ នាយករដ្ឋមន្ត្រី Modi នឹងដាក់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រឥណ្ឌា ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣ អាណត្តិជាប់ៗគ្នា៕