ឥណ្ឌា - អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្លូវសមុទ្រនិងជំរុញការតភ្ជាប់
(VOVWORLD) - ឥណ្ឌានិងអាស៊ានបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យ ផ្លូវសមុទ្រនិងជំរុញការតភ្ជាប់។
ឥណ្ឌា - អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្លូវសមុទ្រនិងជំរុញការតភ្ជាប់ |
ព័ត៌មាននេះបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌានៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ឥណ្ឌា - អាស៊ាន (SOM) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី១២ ខែមេសានៅទីក្រុង New Dehli ។ នៅឯកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រនាបច្ចុប្បន្ន និងទិសដៅអភិវឌ្ឍន៍នាពេលអនាគត ព្រមទាំងវាយតំលៃចំពោះវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការលើសសរទ្រូងចំនួន ៣ រួមមានសន្តិសុខនយោបាយ -សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតលើវិស័យផ្លូវសមុទ្រ ដែលធ្លាប់ព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌានាឆ្នាំ ២០១៨ រួមទាំងលើកកម្ពស់ការតភ្ជាប់អាស៊ាន - ឥណ្ឌាក្រោមគ្រប់រូបភាពផងដែរ។ ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ និងរៀបចំកិច្ចប្រជុំអាស៊ាន - ឥណ្ឌាស្តីពីថាមពលកកើតឡើងវិញនៅឆ្នាំ ២០១៩ ផងដែរ៕