ឥណ្ឌា - អាស៊ានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន
(VOVWORLD) - មានអ្នកប្រាជ្ញមកពីអាស៊ានសុទ្ធតែវាយតម្លៃថាឥណ្ឌាជាមិត្តល្អនិងជាដៃគូជិតស្និទ្ធ ហើយថែមទាំងអះអាងទៀតថាភាគីនានាគប្បីបន្តធ្វើការជាមួយគ្នាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្តោតសំខាន់លើការជម្រុញទំនាក់ទំនង ប្រជាជន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម Nguyen Manh Hung ប្រធានសមាគមមិត្តភាពវៀតណាម - ឥណ្ឌា អញ្ជើញប្រគល់អំណោយជាសម្ភារៈបរិក្ឋាពេទ្យដល់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma (រូបថត៖ TTXVN) |
ក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទថា “តភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយឥណ្ឌា - អាស៊ាន» ដែលបានរៀបចំឡើងនាពេលថ្មីៗនេះដោយអង្គការស្រាវជ្រាវ គោនយោបាយនិងផ្ទេរសិទ្ធ (SPRE) ប្រចាំនៅទីក្រុង New Delhi មានអ្នកប្រាជ្ញមកពីអាស៊ានសុទ្ធតែវាយតម្លៃថាឥណ្ឌាជាមិត្តល្អនិងជាដៃគូជិតស្និទ្ធ ហើយថែមទាំងអះអាងទៀតថាភាគីនានាគប្បីបន្តធ្វើការជាមួយគ្នាដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្តោតសំខាន់លើការជម្រុញទំនាក់ទំនង ប្រជាជនផងដែរ។
ក្នុងសិក្ខាសាលានេះដែរ អ្នកប្រាជ្ញនានាក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នាបច្ចុប្បន្ន។ លោកសាស្ត្រាចារ្យរង បណ្ឌិត Le Van Toan នាយកស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវឥណ្ឌា (នៃវិទ្យាស្ថានយោបាយជាតិហូជីមិញ) បានអះអាងថាវៀតណាមបានចូលរួមដ៏មានទំនួលខុសត្រូវយ៉ាងខ្ពស់ចំពោះបញ្ហានានានៅលើសកលលោក។
ក្នុងកំឡុងពេលនៃជំងឺរាតត្បាតសកល Covid-19 នាបច្ចុប្បន្ន វៀតណាមមិនត្រឹមតែបានចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងបានគាំទ្រដល់ប្រទេសជាច្រើននូវសម្ភារៈបរិក្ខាពេទ្យក្នុងនោះមានប្រទេសឥណ្ឌានិងប្រទេសសមាជិកអាស៊ានមួយចំនួនទៀតផង៕