ឥណ្ឌាកាត់បន្ថយការប្រើប្រាស់ USD ក្នុងពាណិជ្ជកម្មអន្តរជាតិ ជំរុញការទូទាត់ជាប្រាក់រូពី
(VOVWORLD) - ប្រទេសឥណ្ឌាទើបបានប្រកាសគោលនយោបាយពាណិជ្ជកម្មបរទេសរបស់ឥណ្ឌាឆ្នាំ ២០២៣ (FTP ២០២៣) ដែលបាបចូលជាធរមាននៅថ្ងៃទី ១ ខែមេសា។ ក្នុងនោះ ការជួញដូរដោយប្រាក់រូពីត្រូវបានចាត់ទុកថាជាចំណុចស្នូលនៃផែនការថ្មីរបស់ទីក្រុង New Delhi សំដៅធានាស្ថាឋានៈសកលរបស់រូបិយប័ណ្ណនេះ និងអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់រូពីដើម្បីទូទាត់ពាណិជ្ជកម្មអន្តរជាតិ។
ប្រាក់រូបីរបស់ឥណ្ឌា។ (រូបថត៖ Reuters) |
មុននោះ អ្នកបង្កើតគោលនយោបាយឥណ្ឌាបានចាត់វិធានការមួយចំនួនឆ្ពោះទៅរកការផ្លាស់ប្តូរពីប្រាក់ដុល្លារទៅជាប្រាក់រូប្លែ និងប្រាក់រូពី ក្នុងសកម្មភាពពាណិជ្ជកម្មជាមួយរុស្ស៊ី ដែលកំពុងរងក្រោមការដាក់ទណ្ឌកម្មជាច្រើន។ ប្រទេសម៉ាឡេស៊ីជាប្រទេសចុងក្រោយបំផុតដែលបានយល់ព្រមទូទាត់ពាណិជ្ជកម្មជាមួយឥណ្ឌាជាប្រាក់រូពី។ គំនិតផ្តួចផ្តើមធ្វើពាណិជ្ជកម្មដោយប្រាក់រូពីជាមួយម៉ាឡេស៊ីមានគោលបំណងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងគាំទ្រផលប្រយោជន៍របស់សហគមន៍ពាណិជ្ជកម្មពិភពលោក។
យោតាមគោលនយោបាយថ្មីនេះដែរ ឥណ្ឌាកំពុងរៀបចំផែនការបង្កើនការនាំចេញជាតិដល់ ២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ផែនការនេះរួមមានការបោះជំហានជាបន្តបន្ទាប់ដូចជាការពង្រីកអត្ថប្រយោជន៍នៃគោលនយោបាយពាណិជ្ជកម្មបរទេសចំពោះការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិក និងដំឡើងទ្វេដងនូវតម្លៃនាំចេញតាមរយៈសេវាដឹកជិញ្ជូនរហ័ស៕