ឥណ្ឌាកោះហៅអគ្គស្នងការប៉ាគីស្ថានដើម្បីប្រឆាំងជំទាស់ការរំលោភនៅតំបន់ Kashmir
|
ឥណ្ឌាកោះហៅអគ្គស្នងការប៉ាគីស្ថានដើម្បីប្រឆាំងជំទាស់ការរំលោភនៅតំបន់ Kashmir (Image: VNA) |
(VOVworld) – ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានបន្តបង្កើនភាពតានតឹងដោយ
សារបណ្ដាការប៉ះទង្គិចដ៏សាហាវរវាងទាហាននៃប្រទេសទាំងពីរនៅតំបន់ជំលោះ
Kashmir ដែលធ្វើឲ្យមនុស្សចំនួន ៤ នាក់ត្រូវស្លាប់និង ១៣ នាក់ទៀតរងរបួស។
នាថ្ងៃទី ១៦ សីហា ក្រសួងការបរទេសឥណ្ឌាបានហោះហៅអគ្គស្នងការ ប៉ាគី
ស្ថានលោក Abdul Basit ដើម្បីជួនសារតាំងប្រឆាំងជំទាស់ការដែល កងទ័ពប៉ាគី
ស្ថានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់នៅខ្សែព្រំដែនអន្តរជាតិ
(IB)។ ក្នុងពេលនោះ ថ្លែងមតិជាមួយមជ្ឈដ្ឋានទូរគមនាគមន៍ លោក Abdul Basit
ក៏បានរិះគន់ឥណ្ឌា ហើយអះអាងថា៖ ប៉ាគីស្ថានព្រួយបារម្ហ អំពីបណ្ដាការ
រំលោភលើបទឈប់បាញ់របស់ឥណ្ឌា ផងដែរ៕