ឥណ្ឌាគោរពទំនាក់ទំនងជាមួយវៀតណាមជាទំនាក់ទំនងពិសេស
|
ឥណ្ឌាគោរពទំនាក់ទំនងជាមួយវៀតណាមជាទំនាក់ទំនងពិសេស (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៦មករា អនុរដ្ឋមន្ត្រីក្រសួងកាពារប្រទេសវៀតណាម ឧត្តម
សេនីឯក Nguyen Chi Vinh និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា Shri Mathur បាន
ធ្វើអធិបតីការសន្ទនាការពារជាតិវៀតណាម-ឥណ្ឌាលើកទី៩។ ភាគីទាំងពីរប្រមូល
ផ្ដុំអំពីស្ថានភាពអន្តរជាតិដំបន់ ចាត់ទុកថា រាល់ជំលោះការខ្វែងគំនិតត្រូវបានដោះ
ស្រាយតាមរយៈការចចារសន្តិភាពលើមូលដ្ឋានច្បាប់អន្តជាតិមិនប្រើប្រាស់អំពើ
ហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា
លោក Shri Mathur បានអះអាងថា ឥណ្ឌាជានិច្ចកាលចាត់ទុកវៀតណាមជាសសរ
ស្នូលក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅខាងកើតរបស់ឥណ្ឌា សន្យាជំរុញ
ទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមឲ្យសគ្តិសមនឹងសក្ដានុភាពនៃប្រទេស
ទាំងពីរ។
ក្នុងឱកាសនេះដែរ នាថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
Nguyen Chi Vinh បានជួបសន្ទនាជាមួយទីប្រឹក្សាសន្តិសុខជាតិសាធារណៈរដ្ឋឥណ្ឌា
លោក Ajit Dovan។ លោក Ajit Dovan បានសង្កត់ធ្ងន់ថា ឥណ្ឌាចាត់ទុកទំនាក់ទំនង
ជាមួយវៀតណាមជាទំនាក់ទំនងពិសេស អះអាងនឹងគាំទ្រនិងបង្កលក្ខណៈសំរាប់
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕