ឥណ្ឌាចរចាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប

(VOVWORLD) - ឥណ្ឌាបានចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប (EU) ហើយត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាជាមួយចក្រភពអង់គ្លេសស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

នាថ្ងៃទី ១១ ខែកក្កដា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បានប្រកាសថា ប្រទេសនេះបានចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប (EU) ហើយត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាជាមួយចក្រភពអង់គ្លេសស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅអាស៊ីនេះបានត្រៀមខ្លួនពិភាក្សាជាមួយចក្រភពអង់គ្លេសលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម ដោយមានគោលដៅចុងក្រោយគឺ សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ លោក Piyush Goyal បានឲ្យដឹងថា លោកកំពុងពិភាក្សាជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបអំពីកិច្ចព្រមព្រៀងមួយ ដែលអាចចាប់ផ្តើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ